ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំព្រឹត្តិការណ៏ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម និងថៃ នៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម និងថៃ នៅទីលានតេជោ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមពាក្យ ស្លោក គ្រប់ថ្ងៃគឺជាអច្ឆរិយភាព និង កម្ពុជា ជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា ក្រៅពីជំរុញការផ្សព្វផ្សាយយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ និងកម្ពុជា ជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ហើយ ក្រសួងក៏មានគោលបំណង ផ្សព្វផ្សាយ «ផែនការយុទ្ឋសាស្ត្រ និងទាក់ទាញទេសចរជាតិ-អន្តរជាតិរវាងខេត្តតាមតំបន់ឆ្នេរនៃប្រទេសកម្ពុជា វៀតណាម និងថៃ»។
តាមរយៈព្រឹត្តិការណ៍ទេសចរណ៍ ក្រសួងបានបង្ហាញពីក្តីរំពឹងថា នឹងមានការចូលរួមពី អ្នកលក់សរុបចំនួន ២០០ស្តង់ អ្នកទិញអន្តរជាតិចំនួន ៥០នាក់ សារព័ត៌មានជាតិ-អន្តរជាតិចំនួន ២០ស្ថាប័ន និងភ្ញៀវជាតិអន្តរជាតិចូលរួមទស្សនាប្រមាណជាង ៧ ០ម៉ឺននាក់។

ក្នុ ងព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរនឹងមានកម្មវិធីសំខាន់ៗដូចជា សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិវឌ្ឍ និងផែនការទាក់ទាញទេសចរណ៍ទៅកាន់តំបន់ឆ្នេរ ជំនួបរវាង អ្នកទិញអ្នកលក់ផលិតផល ឬសេវាកម្មទេសចរណ៍ និងកីឡា មកពីបណ្តាខេត្តជាប់តំបន់ឆ្នេរនៃប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃ អមជាមួយសកម្មភាពកីឡាផ្សេងៗរួមមាន៖ ប្រ ដាល់គុនខ្មែរ រត់ប្រណាំង ប្រណាំងកង់ និងបាល់ទះបុរសពីរនាក់លើឆ្នេរខ្សាច់ជាដើម។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងសន្និសីទសារព័ត៌មាននៅកោះក្របី កាលពីដើមសប្តាហ៍នេះ បានថ្លែងថា ខេត្តព្រះសីហនុ មានសក្តានុពលទេសចរណ៍ច្រើនណាស់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដែលធ្វើឱ្យពលរដ្ឋមានការចាប់អារម្មណ៍ដូចជាផ្លូវល្បឿនលឿន ផ្លូវក្នុងក្រុង និងផ្លូវទៅកាន់រមណីយដ្ឋានទេសចរណ៍នានាស្អាត ងាយស្រួលក្នុងការធ្វើដំណើរ និងជាទីក្រុងកម្រិតអន្តរជាតិមួយ ដែលភ្ញៀវទេសចរបរទេសកំពុងមានការចាប់អារម្មណ៍ខ្លាំងចំពោះខេត្តនេះ។
«ការរៀបចំឱ្យមានផលិតផលទេសចរណ៍ថ្មីៗគឺសំខាន់ណាស់ ព្រោះថាសម្រាប់លក់ផ្សាយទៅកាន់អន្តរជាតិ ជាពិសេសការអភិ វឌ្ឍតាមតំបន់កោះ។ការរៀបចំព្រឹត្តិការណ៍ធំនានាដូចជា យុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ និងកម្ពុជា ជាម្ចាស់ផ្ទះការប្រ កួ តកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ជាដើម សុទ្ធតែជាយុទ្ធសាស្រ្តរបស់យើង ដើម្បីធ្វើការផ្សព្វ ផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ជាពិសេសខេត្តព្រះសីហនុផ្ទាល់ទៅកាន់ពិភពលោក »។ ឯកឧត្តម ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ ថា នេះជាឱកាសល្អ ស ម្រាប់ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុននា ក្នុងការផ្សព្វផ្សាយ-លក់ផលិតផល និងសេវាកម្មរបស់ខ្លួន ក៏ដូចជាស្វែងរក ដៃគូធុរកិច្ចជាតិ-អន្តរជាតិ ដើម្បីពង្រីកអាជីវកម្ម ក៏ការចូលរួមផ្សព្វផ្សាយពីសេវាកម្មទេសចរណ៍របស់កម្ពុជាផងដែរ។

លោកបានថ្លែងថា ៖ «ការផ្តល់សេវាកម្មល្អ មានគុណភាព ជារឿងសំខាន់ហើយ ប៉ុន្តែការផ្សព្វផ្សាយទៀតសោត កាន់តែសំខាន់ ដែលយើងចាំត្រូវធ្វើ ដើម្បីជំរុញកំណើនទេសចរណ៍របស់យើង។ហើយការផ្សព្វផ្សាយនោះ មានមធ្យោបាយច្រើនក្នុងផ្សព្វ ផ្សាយ ដោយព្រឹត្តិការណ៏ទេសចរណ៍នានា ជាពិសេស ព្រឹត្តការណទេសចរណ៍និងកីឡា កម្ពុជា វៀតណាម និងថៃនេះ ជាការរួមចំណែ កយ៉ាងសំខាន់មួយដែរ ក្នុងទាក់ទាញទេសចរណ៍»។

បើតាមក្រសួងទេសចរណ៍ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរក្នុងស្រុកជិត៩០ម៉ឺននាក់ នៅកំឡុងពេលចូលឆ្នាំបីថ្ងៃកន្ល ងទៅ។ ជាមួយគ្នានេះដែរ មួយសប្ដាហ៍ក្រោយចូលឆ្នាំខ្មែរ ខេត្តនេះទទួលបានភ្ញៀវទេសចរដើរលេងកម្សាន្តចំនួន៥៨,៨៨៩នាក់ ក្នុងចំណោមភ្ញៀវទេសចរសរុបជិត៧៩ម៉ឺននាក់នៅបន្តដើរលេងកម្សាន្តនៅទូទាំងប្រទេស៕
ដោយ:វណ្ណ សុជាតា

ads banner