សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យសមិទ្ធផលស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់ នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យមើលសមិទ្ធផល ស្ថានីយ ប្រព្រឹត្តិកម្ម ទឹកក ខ្វក់ទី៣ នៅខេត្តព្រះសីហនុ ខណៈដែលស្ថានីយនេះសាងសង់រួចរាល់ប្រមាណជិត៩០ភាគរយហើយ ហើយគ្រោងប ញ្ចប់ នៅចុងខែមិថុនាខាងមុខនេះ។សមិទ្ធិមួយថ្មីនេះនឹងបម្រើឱ្យវិស័យទេសចរណ៍ និង សេដ្ឋកិច្ចនៃខេត្តនេះផងដែរ។

អមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសនេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងតែធ្វើការជាមួយក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹក អា នកូ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការអនុវត្តចេញវិក័យទឹកស្អាត និងទឹកស្អុយ ដូចនៅភ្នំពេញ ដោយកំពុងតែស្វែងរកវិធីសាស្ត្រ ដើម្បីឱ្យពលរដ្ឋទាំងអស់ក្នុងក្រុងថ្លៃសេវាប្រព្រឹត្តកម្មទឹកកខ្វក់តាមច្រកចេញចូលតែមួយ។
លោកអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ មានចំនួនបី ក្នុងនេះចំនួនពីរបានធ្វើរួចរាល់ និងកំពុងតែដំណើរការ ខណៈដែលស្ថានីយទី៣ កំពុង សាងសង់បានជិត៩០ភាគរយហើយ។
«ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣របស់យើងនេះ ធ្វើឡើងដោយបំពាក់បច្ចេកវិទ្យាចុងក្រោយ MABR ដែលជាបច្ចេកវិទ្យានវានុវត្ដន៍របស់អ៊ីស្រាអែល ដោយគ្រោងចំណាយថវិកាជាង២០លានដុល្លារអាមេរិក។ ស្ថានីយនេះ គឺជាផ្នែកសំខាន់មួយដើម្បីឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងទំនើប (Smart- City) នៅក្នុងប្រទេសយើងផងដែរ»។ លោក គួច ចំរើន បានបញ្ជាក់បន្ថែម។

ឯកឧត្តមបានឲ្យដឹងទៀតថា អាជ្ញាធរខេត្តព្រះសីហនុ កំពុងសិក្សាឱ្យប្រជាជនក្នុងក្រុងទាំងអស់ត្រូវបង់ថ្លៃសេវាទឹកប្រព្រឹត្តទឹកក ខ្វក់ដូចទៅនឹងការបង់ថ្លៃសេវាប្រើប្រាស់ទឹកស្អាត និងតម្រូវឱ្យពលរដ្ឋទាំងអស់តបណ្ដាញបង្ហូរទឹកស្អុយចូលប្រព័ន្ធលូប្រព្រឹត្តកម្មទឹកកខ្វក់ គឺមិនត្រូវតបណ្ដាញបង្ហូរចូលលូប្រព្រឹត្តកម្មទឹកភ្លៀងនោះទេ ព្រោះការតបណ្ដាញប្រព័ន្ធទឹកកខ្វក់ចូលប្រព័ន្ធលូទឹកភ្លៀង នឹងធ្វើឱ្យទឹកកខ្វក់ហូរចូលក្នុងទឹកសមុទ្រជាមិនខាន។ ក្នុងនោះ អាជ្ញាធរខេត្តកំពុងស្វែងរកវិធីសាស្ត្រ ដើម្បីឱ្យព លរដ្ឋទាំងអស់ក្នុងក្រុងថ្លៃសេវាប្រព្រឹត្តកម្មទឹកកខ្វក់តាមច្រកចេញចូលតែមួយ។
ឯកឧត្តម គួច ចំរើន បានបន្តថា ការសាងសង់ស្ថានីយប្រព្រឹត្តកម្មនេះ ជាថវិការបស់រាជរដ្ឋាភិបាលផ្តល់ឱ្យគណៈកម្មា ធិការអ ភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ចាត់ចែងអនុវត្តគម្រោង និងសាងសង់ដោយក្រុមហ៊ុន Xwater Technology Co,Ltd។
លោកបានគូសបញ្ជាក់ថា ៖ «ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទី៣ ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យា MABR និងត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យា មានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។ម្យ៉ាងវិញទៀត ដើម្បីធ្វើឱ្យឆ្នេរសមុទ្ររបស់យើងក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អ គ្រប់គ្រងបានសំណល់រាវ ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ»។
នៅក្នុងឱកាស ដឹកនាំអ្នកសារព័ត៌មានទៅទស្សនកិច្ចនៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ និងទី៣ កាលពីសប្តាហ៍មុន លោក លី រិទ្ធ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ប្រចាំខេត្តព្រះសីហនុ បាន ថ្លែង ឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ ត្រូវបានសា ងសង់ឡើងដោយប្រើបច្ចេកវិទ្យាចុងក្រោយ MABR (membrane aerated biofilm reactor) មានសមត្ថភាពខ្ពស់ក្នុងកា រដកសមាសធាតុពុល COD, BOD, TN, TP បានលឿនដោយប្រើរយៈពេលតែ ២០ម៉ោងប៉ុណ្ណោះ។ ធៀបនឹងបច្ចេកវិទ្យាចាស់មុនៗ គឺប្រើពេលរហូតដល់ទៅ ២០ថ្ងៃ។

លោកបានបញ្ជាក់ថា ៖ «បច្ចេកវិទ្យា MABR បានដំណើរការប្រកបដោយប្រសិទ្ធខ្ពស់ គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដ ល់អ្នករស់នៅជុំវិញ លទ្ធផលមានស្ថិរភាព និងសន្សំសំចៃថាមពល។ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ មានមត្ថភាពចម្រោះទឹកកខ្វក់បានប្រមាណ ២ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ។ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២,៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤»។
បើតាមលោក លី រិទ្ធិ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណពីរម៉ឺនម៉ែត្រគុបក្នុង១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២ ៦៩០ ហិកតា ស្ថិតក្នុងសង្កាត់លេខ ៤ ដែលសាងសង់ដោយក្រុមហ៊ុន X-WATER TECHNOLOGY CO.,LTD។ ចំពោះការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ គឺសំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ។
រីឯដំណាក់កាលទី២ គឺការសាងសង់ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក ដែលត្រូវបន្តប្រហែល ៣ ទៅ ៤ខែ បន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេកទេសឱ្យបានរួចរាល់ជាមុនសិន។

គួររម្លឹកថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ត្រូវបានសាងសង់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ គ្រោងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្រេចបានប្រមាណ ៨៩ភាគរយហើយ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ សាងសង់លើផ្ទៃដីតែ១ហិកតាប៉ុណ្ណោះ។
ស្ថានីយប្រព្រឹត្តកម្មនេះបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខ ដោយមានស្ថេរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន គ្មា នក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ និងអ្នករួមចំណែកដល់ការថែរក្សាបរិស្ថាន។

សូមជម្រាបដែរថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥ ២០០ ម៉ែត្រគុបក្នុង១ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ ហិកតាស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ៧ ២០០ ម៉ែត្រគុបក្នុង១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី ៤ ដែលមានផ្ទៃដី ៤៨៦ ហិកតាស្ថិតក្នុងសង្កាត់លេខ៣៕
ដោយ:វណ្ណ សុជាតា