គ្រោងឆ្អឹង Mummy មានអាយុកាលប្រហែល១,២០០ឆ្នាំ រកឃើញនៅប្រទេសប៉េរូ
អត្ថបទដោយ៖
ឈឹម ទីណា
លីម៉ា៖ រូបភាពដែលចេញផ្សាយដោយសាកលវិទ្យាល័យ San Marcos របស់ប្រទេសប៉េរូ បានបង្ហាញពីគ្រោងឆ្អឹងសាកសពក្មេងជំទង់ម្នាក់ ដែលរស់នៅកាលពីចន្លោះ ៨០០ ទៅ ១,២០០ឆ្នាំមុន។
គ្រោងឆ្អឹងទាំងនេះគឺជាអដ្ឋិធាតុដំបូងគេ ដែលត្រូវបានរកឃើញនៅក្នុងទីតាំងបុរាណវិទ្យា Cajamarquilla ដ៏ល្បីល្បាញ ដែលស្ថិតនៅជាយរដ្ឋធានីលីម៉ា។
គ្រោងឆ្អឹង Mummy ដែលមិនស្គាល់ភេទនេះ ត្រូវបានគេជឿជាក់ថា ប្រហែលជាអ្នករស់នៅក្នុងជំនាន់វប្បធម៌ Ichma ដែលមានអាយុកាលប្រហែល ៩០០ឆ្នាំមុន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។