សូមអនុមោទនា ពិធីបុណ្យវិសាខបូជា ថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ឈានចូល ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ឧសភា ២០២៣
អត្ថបទដោយ៖
AMS OneMinute
ពិធីបុណ្យវិសាខបូជា បង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី គឺថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់បានប្រសូត បានត្រាស់ដឹង និងថ្ងៃចូលបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ធ្នូ ១៩៩៩ អង្គការសហប្រជាជាតិ (UN) បានប្រកាសទទួលស្គាល់ វិសាខបូជា ជាពិធីបុណ្យសាសនាអន្តរជាតិ។
#ams1minute