ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមធ្វើការងារអោយបានសកម្ម ហើយសកម្ម ទៀត ប៉ុន្តែក៏សូមកុំភ្លេចអំពីការថែទាំងសុខភាព និងផ្លូវចិត្តរបស់ខ្លួនពីបន្ទុកជាច្រើនទាំងនេះ ផងដែរ។ ក្នុងអាជីពនាពេលនេះ មិនគួរធ្វើការសម្រេចចិត្តលឿនពេកនោះទេ បើទោះបីជា ក្នុងករណីណាមួយក្តី។ ឳកាសដែលអ្នកនឹងអាចចូលខ្លួននៅក្នុងស្ថានភាពមិនល្អគឺមាន ភាពវិជ្ជមានណាស់នាថ្ងៃនេះ ដូច្នេះសូមកុំធ្វើអ្វីចេញមុខមាត់ពេក ហើយក៏រឹតតែមិនអាច ប្រថុយនោះដែរ។ ការប្រុងប្រយ័ត្ននឹងធ្វើអោយអ្នកមានភាពរឹងមាំបន្ថែមក្នុងការអនុវត្តការ ងារ​ និងទិន្នផលដែលទទួលបាន។ ដោយឡែក សូមកុំងាយជឿជាក់អ្នកដទៃពេក ប្រយ័ត្ន មានកំហុស។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ពេលនេះមានអំណោយផលដល់ការធ្វើ ដំណើរអាជីវកម្ម។ ហេតុនេះការសាកល្បង ការសហការ និងការចូលរួមក្នុងកិច្ចការងារ ផ្នែក ជំនួញតូចធំ និងអាជីវកម្មគឺអាចទៅរួចទាំងអស់។ លើសពីនេះ អ្នកនឹងអាចបង្កើតទំនាក់ ទំនងថ្មី និងពង្រីកវិសាលភាពនៃសកម្មភាពរបស់អ្នកបានល្អប្រសើរបំផុត។ បើទោះបីជា ស្ថានភាពល្អប្រសើរយ៉ាងនេះក្តី សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់ទៅលើភារកិច្ច។ ការនិយាយដើម ការចំណាយពេលលើរឿងមិនសំខាន់ និងដំណើរកំសាន្តនៅពេលនេះ មិនទាន់អាចធ្វើទៅបាននោះទេ។​ សូម​បន្តសកម្មភាពការងារអោយបានស្ថិតស្ថេររឹងមាំសិន។ ក្រៅពីនេះ លោកអ្នកទទួលបានគំនិត និងទិដ្ឋភាពជុំវិញកិច្ចការរបស់ខ្លួនជាក់ស្តែងណាស់ ដូច្នេះអ្នកពិតជាអាចស្វែងរកដំណោះស្រាយលើភាពមិនប្រក្រតីបាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយខ្ជះខ្ជាយ ពេលវេលាសម្រាប់ការអនុវត្តការងារនោះទេ ពីព្រោះទំហំការងារច្រើន និងដំណោះស្រាយ ក៏ច្រើនដែលតម្រូវអោយមានការដោះស្រាយ។ ក្នុងពេលនេះអ្នកអាចធ្វើការងារជាក្រុម ឬ ស្នើសុំជំនួយលើកិច្ចការដែលអ្នកមិនច្បាស់លាស់បាន ដូច្នេះសូមព្យាយាមប្រើប្រាស់ឳកាស នេះអោយមានប្រសិទ្ធភាព។ ការចំណាយលុយក្នុងគ្រប់ទម្រង់ គឺងាយរងផលប៉ះពាល់ ណាស់ ដូច្នេះកុំទាន់ចាយច្រើនទើបជាការប្រសើរជាង។ ក្រៅពីនេះ ប្រសិនបើអ្នកខ្សត់ ខ្សោយកំលាំងហើយ សូមកុំជំរុញខ្លួនលើសកំរិតអោយសោះ រកពេលសម្រាកខ្លះក៏ប្រសើរ។

ឆ្នាំថោះ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលដល់ការធ្វើ ការងារជាក្រុម និងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកគ្រប់គ្រង។ លោកអ្នកទទួលបាន អារម្មណ៍សេរីក្នុងការអនុវត្តការងារ និងជាពិសេសក្នុងការសម្រេចចិត្ត។ ក្នុងនោះ សម្រាប់ អង្គប្រជុំ ការផ្តល់យោបល់នានាអាចធ្វើទៅបានដោយសេរី និងត្រឹមត្រូវណាស់ ដូច្នេះសូម កុំមានការបារម្ភ ព្រោះតែរូបភាពអវិជ្ជមានខ្លះដែលអ្នកបានឃើញ។ ក្នុងនោះដែរ សូមកុំ​បោះ បង់ការផ្សព្វផ្សាយពាណិជ្ជកម្ម។ ចំពោះទំនាក់ទំនងជាមួយមនុស្សដែលនៅជុំវិញខ្លួន រួម ទាំងថា្នក់លើរបស់អ្នកពេញចិត្តនឹងភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកណាស់ ហេតុនេះ លោកអ្នកក៏រំពឹងថានឹងទទួលបានការផ្តល់ជូនយ៉ាងគាប់ចិត្តផងដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះសូមលោកអ្នកចំណាយពេល វេលាអោយមានប្រសិទ្ធភាពចំពោះការគិតគូរអំពីអនាគតអាជីវកម្ម និងដំណើរអនុវត្តការ ងារដែលកំពុងធ្វើ។ ក្នុងពេលនេះ បើទោះបីជាអ្នកមិនអាចមើលឃើញពីផ្លូវជាក់ស្តែង សម្រាប់ភាពចម្រើនលូតលាស់ដែលអ្នករំពឹង ឬគ្មានឳកាសដើម្បីឈានទៅមុខតាមរយៈ ជណ្តើរអាជីពក៏ដោយ ក៏ក្នុងពេលដ៏ខ្លីខាងមុខនេះ អ្នកនឹងមានឳកាសផ្លាស់ប្តូរស្ថានភាព ដោយពេញចិត្ត។ ក្រៅពីនេះ លោកអ្នកនឹងមានចិត្តតស៊ូ ជំនះរាល់ឧបសគ្គ ក្នុងការស្វែងរក ដំណោះស្រាយដ៏ល្អបំផុតចំពោះកិច្ចការ។ ផ្ទុយទៅវិញ សូមទទួលដឹងថា អ្នកក៏អាចនឹងខក ខានចំពោះការផ្តល់ជូនដែលទទួលបានប្រាក់កម្រៃ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារផ្សេងៗ និងអាជីវកម្មតូចធំមានដំណើរ ការទៅគួរអោយកត់សម្គាល់។ ប៉ុន្តែលោកអ្នកត្រូវមានភាពរឹងមាំ ច្បាស់លាស់ និងតស៊ូបំផុត ដែរ ពីព្រោះបញ្ហានៅប្រកៀកខ្លួនខ្លាំង ហេតុនេះចូរប្រយ័តហើយ ប្រយ័ត្នទៀ។ វាគ្មានហេតុ ផលដែលអ្នកត្រូវសង្ស័យដោយគ្មានមូលដ្ឋាននោះទេ ប៉ុន្តែបើអ្នកមានការជឿជាក់ពេក អ្នក ងាយនឹងរងគ្រោះថ្នាក់ ហេតុនេះសូមស្ថិតក្នុងចំណុចកណ្តាលក្នុងករណីនេះ។ ជាទូទៅ អ្នក អាចដោះស្រាយបញ្ហាជម្លោះបាន ប៉ុន្តែសូមព្យាយាមជៀសអោយបាន កុំពាក់ព័ន្ធនឹងរឿង រ៉ាងរបស់អ្នកដទៃ រួមទាំងរឿងផលប្រយោជន៍របស់គេផងដែរ។ ដោយឡែក ភាគច្រើនអ្នក អាចទទួលបានភាពជោគជ័យ ព្រោះការតស៊ូ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារទាំងឡាយគ្មានហេតុផលដែលត្រូវបារម្ភអំពី បញ្ហា និងអស្ថេរភាពណាមួយនោះទេ។ បើទោះបីជាភាពចម្រើនលូតលាស់ដែលអ្នករំពឹង មិនទាន់អាចធ្វើទៅរួច ការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានតបស្នងដោយពេញចិត្តផង ដែរ។ ចំពោះភារកិច្ចដែលផ្តល់ជូនពីថ្នាក់លើ ភាគច្រើនអ្នកអាចធ្វើវាទៅបាន ប៉ុន្តែសូមធ្វើ ការបដិសេធចំពោះកិច្ចការងារណាដែលនៅឆ្ងាយពីលទ្ធភាព និងសមត្ថភាពរបស់អ្នកឆា្ងយ ពេក ពីព្រោះវាគ្មានហេតុផលដែលអ្នកត្រូវប្រមូលផ្តុំ ហើយគ្មានលទ្ធភាពធ្វើទៅបាននោះទេ ក្រៅពីនេះ ប្រហែលជានៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងអាចត្រូវបានការតម្លើងឋានៈ  ហើយការដោះស្រាយបញ្ហាចាស់ក៏អាចធ្វើទៅបាន។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមព្យាយាមទាញយកអត្ថប្រយោជន៍អតិ បរមាពីថ្ងៃនេះ។ សកម្មភាពរបស់អ្នកនឹងមានច្រើន ហើយក៏ល្អប្រសើរ ងាយផ្តល់ផលច្រើន ដល់អ្នក។ ប៉ុន្តែការថែទាំអោយសមហេតុផលជាអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងកែតម្រូវ។ ក្នុងពេលនេះសកម្មភាពការងាររបស់អ្នកកំពុងស្ថិតក្នុងភាពចម្រើនលូតលាស់ ខ្លាំងណាស់ ដូច្នេះសូមកុំទាន់បង្អង់ល្បឿន ធ្វើយ៉ាងណាធានាចំពោះវឌ្ឍនភាពនេះអោយ បាន។ លើសពីនេះ កុំខ្លាចក្នុងការបន្តទៅមុខ ប្រសិនបើអ្នកមានផែនការដែលបានគូសវាស រួចហើយ។ ក្រៅពីនេះ ភាពអវិជ្ជដែលអ្នកនឹងអាចជួយគឺជាសកម្មភាពខាងក្នុងរបស់អ្នក ពិសេសភាពយឺតយ៉ាវតែម្តង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីព ព្រមានចំពោះកាលវិភាគដែលច្រើន និងតឹងរឹង។ សូមចាត់ចែងការងារអោយបានត្រឹមត្រូវ កុំប្រមូលផ្តុំការងារ ហើយព្យាយាម ជម្រះរាល់កិច្ចការងារកន្លងចេញពីតុរបស់អ្នក។ ស្វែងរកវិធីសាស្រ្តវិជ្ជមាន ពិសេសតាមរយៈ ការធ្វើទំនាក់ទំនង និងជំនួយផ្សេងៗពីមនុស្សនៅក្បែរខ្លួនដែលមានការជឿទុកចិត្ត។ ក្នុង នោះសូមកំណត់អទិភាពការងារ លុះត្រាតែអ្នកមានទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់ អ្នក។ ផ្ទុយទៅវិញ លោកអ្នកអាចធ្វើការចាកចេញពីស្ថានភាពការងារចាស់ ឬទីកន្លែង ការងារដែលអ្នកមិនពេញចិត្តបាន។​ ចំពោះស្ថានភាពហិរញ្ញវត្ថុមានលំនឹងល្អគួរអោយកត់​សម្គាល់ ដូច្នេះសូមកុំមានការព្រួយបារម្ភចំពោះអស្ថេរភាពហិរញ្ញវត្ថុ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរដល់ការ បង្កើត ការសម្ពោធសមិទ្ធផលនានា។ ក្នុងនោះ លោកអ្នកដែលបំពេញការងារផ្នែកសិល្បៈ វប្បធម៌នឹងអាចធ្វើការចេញផ្សាយ តាំងពិព៌រណ៍ និងបោះពុម្ពលើកិច្ចការងារធំដុំរបស់អ្នក បាន។ ក្នុងនោះ លោកអ្នកអាចធ្វើការពិភាក្សា ចរចា ទៅករណីមុខតំណែង ប្រាក់ឧបត្ថម្ភ និង ឳកាសនានាជុំវិញការប្រឹងប្រែងបំពេញភារកិច្ចកន្លងមកអោយកាន់តែប្រសើរបាន។ ពាក្យ សំដី ឬយោបល់របស់អ្នក ត្រូវបានទទួលស្គាល់ពីមនុស្សនៅក្នុងមជ្ឈដ្ឋានជុំវិញ។ ក្រៅពីនេះ ថ្ងៃនេះមានអំនោយផលដល់ការងារជាក្រុម និងការប្រាស្រ័យទាក់ទងនានា។ 

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកគិតគូរពីរបៀបបង្កើនដើមទុន របស់អ្នក។ អ្នកប្រហែលជាត្រូវការលុយកាក់បន្ថែមនាពេលអនាគតដ៏ខ្លីនេះ​ ដូច្នេះសូមរក មើលវិធីសាស្រ្តដើម្បីបំពេញថវិកាអោយបានសមស្រប។ ក្នុងនោះការងារបន្ថែម ឬការងារ ក្រៅម៉ោងត្រូវបានជំរុញអោយទទួលយកនៅពេលនេះ។ ផ្ទុយពីអ្វីដែលអ្នកត្រូវការជាក់ស្តែង លោកអ្នកទទួលបានគំនិតវាយតម្លៃខ្ពស់ និងត្រឹមត្រូវ ហើយអ្នកក៏អាចស្វែងរកដំណោះ ស្រាយបានត្រឹមត្រូវចំណោះបញ្ហា ឬភាពអសកម្មចាស់ថ្មីជុំវិញកិច្ចការងារកំពុងអនុវត្តផង ដែរ។ លើសពីនេះ ប្រហែលជាការធ្វើដំណើរពេលព្រឹកមិនសូវសមប្រកបនោះទេ ដូច្នេះគួរ ជ្រើសរើសពេលអោយសមស្រប។   

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ការកំណត់ទំហំការងារអោយស្ថិតក្នុងសភាពដែលអាច គ្រប់គ្រងបានត្រូវយកចិត្តទុកដាក់បន្ថែម។ កុំជំរុញការងារអោយហួសពីលទ្ធភាព កុំចំនាយ ដើមទុនច្រើនដោយរំពឹងលើប្រាក់ចំណេញដែលអ្នកអាចទទួលបាន។ លទ្ធភាពដែលអ្នក នឹងជួបរូបភាពបន្លំភ្នែកកំពុងកើតឡើង ការកុហក បោកបញ្ឆោតក៏អាចទៅរួចក្នុងកិច្ច សហការផងដែរ។ ចូរបំពេញការងារក្នុងទំហំសមល្មមដែលអ្នកមានលទ្ធភាពអនុវត្តដោយ ផ្ទាល់ខ្លួន។ លើសពីនេះ កុំធ្វើសកម្មភាពដែលទាមទារការចាប់អារម្មណ៍ ឬភាពភ្ញាក់ផ្អើល ពីមនុស្សនៅក្បែរខ្លួន ពីព្រោះវានឹងអាចក្លាយជាប្រយោជន៍ដល់មនុស្សដែលចាំមើលបំណាំ ឬដៃគូប្រជែងរបស់អ្នកទៅវិញ។ ក្រៅពីនេះ សូមជៀសវាងការប្រថុយប្រថាន ពិសេសលើ ការចុះកិច្ចព្រមព្រៀង។

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ ថោះ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះល្អប្រសើរដល់ការចាកចេញពីស្ថានភាពចាស់ ឳកាសល្អក្នុងការងារមានច្រើន ហើយដំណោះស្រាយក្នុងអាជីពក៏មានភាពវិជ្ជមានផងដែរ។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner