លោក ឌី គន្ធា ធ្វើលិខិតសុំទោសសម្តេចតេជោ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ លោក ឌី គន្ធា អតីតកាលជាមន្ត្រីក្របខ័ណ្ឌរដ្ឋនៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍ខេត្ត រាជធានី ស្រុក ក្រុង ខ័ណ្ឌ ចំណុះ អគ្គនាយកដ្ឋានរដ្ឋបាលទូទៅ និងជាអតីតអ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់របស់អង្គការសង្គមស៊ីវិល និងទីប្រឹក្សា បច្ចេកទេសឱ្យគម្រោងរបស់ក្រសួងកសិកម្ម គម្រោង RACHAGIZ និងគម្រោងរបស់ NCDD នៃក្រសួងមហាផ្ទៃ បានចេញវីដេអូ និងលិខិតសូមទោសជាមួយសំណើរសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានសរសេរលើប្រព័ន្ធតេឡេក្រាមថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចសូមស្វាគមន៍លោក ឌី គន្ធា ជាសមាជិកមួយរូបរបស់គណប្រជាជនកម្ពុជា។ ដោយលោក ឌី គន្ធា កំពុងរស់នៅខេត្តសៀមរាប សម្តេចសូមប្រគល់ជូនគណកម្មាធិបក្សខេត្តសៀមរាបរៀបចំបែបបទបញ្ចូល
តាមនិតិវិធីរបស់គណបក្សដែលមានស្រាប់៕
ដោយ៖ពលជ័យ


