ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យនិងក្រុមនិស្សិត បញ្ញវន្ត ដែលជាសកម្មជនគណបក្សប្រឆាំងរបស់លោក កឹម សុខា សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ លោក គោរម្យ ដាឡា ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ រួមជាមួយនឹងក្រុមនិស្សិត បញ្ញវន្ត ដែលជាសកម្មជន គណបក្ស ប្រឆាំងរបស់លោក កឹម សុខា បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយគណ បក្ស ប្រជាជនកម្ពុជា។
នៅក្នុងលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លោក គោរម្យ ដាឡា បានសរសេរថា ក្នុងនាម ជាប្រធានគ្រប់គ្រងនិស្សិតតាមបណ្តាញសាកលវិទ្យាល័យ ធ្លាប់បានធ្វើការជាអ្នកសម្របសម្រួល ហើយស្វែងរកធនធានមនុស្ស ក្រុមនិស្សិត បញ្ញវន្ត ដើម្បីចូលមកបំពេញការងារជួយគណបក្សប្រឆាំងរបស់លោក កឹម សុខា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ក្នុងរយៈ ពេល ចុងក្រោយនេះ ដោយលោកបានចូលរួមក្នុងសកម្មភាពនយោបាយជាច្រើន បានសង្កេតឃើញថា គណបក្សប្រឆាំង មិនមានភាពស្មោះត្រង់ ដើម្បីបម្រើជាតិមាតុភូមិនោះទេ ហើយគោលនយោបាយរបស់គណបក្សប្រឆាំង ផ្អែកទៅលើបរទេសនិយមដែលជាហេតុធ្វើ ឱ្យបាត់បង់ ឯកភាពជាតិ និងការបង្រួមបង្រួមជាតិ និងអាចនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្លើងសង្គ្រាម។
លោកបន្តថាក្រោយពីបានគិតពិចារណាយ៉ាងហ្មត់ចត់ ទើបលោកបានយល់ឃើញថា មានតែសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប៉ុណ្ណោះ ដែលលោកគឺជាអ្នកនយោបាយតែមួយគត់ ដែលបានពលីកម្ម បូជាគ្រប់បែបយ៉ាង ក្រោមនយោបាយឈ្នះៗ ដែលនាំមក នូវការ បង្រួបបង្រួមជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព សុខដុមរមនា និងមានការ អភិវឌ្ឍលើគ្រប់វិស័យ។ ដោយយល់ឃើញដូចនេះ ទើបកូនៗទាំងអស់គ្នា ដែលជាក្រុមនិស្សិត បញ្ញវន្ត និងជាធនធានស្នូលរបស់ គណបក្សប្រឆាំង សម្រេចចិត្ត ចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីកូនៗទាំងអស់គ្នាមានឱកាសចូលរួមបម្រើដោយស្មោះត្រង់ ដោយភក្តីភាព ជូនសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន។ កូនៗទាំងអស់គ្នា ដែលជាក្រុមនិស្សិតបញ្ញវន្តសង្ឃឹមថា សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នឹងផ្ដល់នូវសេចក្តីមេត្តា ករុណាដល់កូនៗទាំងអស់គ្នា ដោយអនុញ្ញាតឱ្យកូនៗ បានចូលជួប បង្ហាញនូវការគោរព ភក្តីភាព និងកត្តញ្ញូតាធម៌ដឹងគុណចំពោះ សម្តេចពុក។ សូមសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះអំពីកូនៗទាំងអស់គ្នា។
បន្ទាប់គ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារដែលមានរយៈពេលជាងបួននាទីដោយស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមរបស់លោក
គោរម្យ ដាឡា៕
សូមជូនសារជាសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ទាំងស្រុង៖