បញ្ជូនខ្លួនទៅតុលាការហើយបុរសដែលយកកាំភ្លើងខ្យល់គំរាមជាងកាត់សក់ នៅខណ្ឌចំការមន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ កំលាំងនគបាលព្រហ្មទណ្ឌខណ្ឌចំការមន បានបញ្ជូនជនត្រូវចោទឈ្មោះ លឹម សុងឆ័យដល់តុលាការ តំណាងអយ្យការ កំពុងបើកចំណាត់ការស៊ើបសួរលើជនត្រូវចោទឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ដើម្បីឈានទៅរកការចោទប្រកាន់លើបទល្មើស ពាក់ពន្ធ័ការយកកាំភ្លើងគំរាមជាងកាត់សក់ នាពេលកម្លងមក។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌចំការមន ដែលបណ្ដាញព័ត៌មាន ទទួលបានកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅអន្ដរាគមន៍ និងឃាត់ខ្លួនជនសង្ស័យតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលស្រែកជេរគេឯងឡូឡា និងយកកាំភ្លើងគំរាមអ្នកដទៃនោះ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក Glock19 ពណ៌ខ្មៅ (ប្រើហ្គាស) និងគ្រាប់កាំភ្លើងមួយចំនួន។

តាមរយៈវីដេអូដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា បុរសម្នាក់ស្លៀកខោកាប៊យ ពាក់អាវយឺតលឿង ស្រែកជេរឡូឡា ទៅកាន់ជាងកាត់សក់ម្នាក់។ លុះមួយសន្ទុះក្រោយមក បុរសខាងលើបានដើរចេញទៅក្រៅ ទំនងចូលទៅក្នុងឡានហើយយកគ្រាប់កាំភ្លើងមកបាច់នៅក្នុងហាង បង្កឲ្យការភ័យខ្លាច ដល់ជាងកាត់សក់ និងភ្ញៀវដទៃទៀតដែលកំពុងអង្គុយលើកៅអីកាត់សក់។ ក្រោយមក បុរសនោះបានដើរចេញទៅក្រៅ យកកាំភ្លើងសៀតចង្កេះខាងស្ដាំ រួចសោយអាវឡើងលើដើម្បីគំរាមទៅកាន់ជាងកាត់សក់ទំនងចង់បញ្ជាក់ថា ខ្លួនមានកាំភ្លើង។

តាមរយៈសកម្មភាពក្នុងវីដេអូនេះ បានបញ្ជាក់ថា ទាំងជាងកាត់សក់ និងភ្ញៀវ មានការភ័យខ្លាចយ៉ាងខ្លាំង រហូតជាងកាត់សក់នោះលើកដៃសំពះសុំទោស ដើម្បីបញ្ចប់រឿង ៕ ប៊ុនធី ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner