ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៦នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៩ករណីទូទាំងប្រទេស

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២៣ម្សិលមិញ នេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ២៦នាក់ ស្រី២នាក់ ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់, និងប្រើប្រាស់ ៧ករណី ឃាត់ ២៦
នាក់ស្រី២នាក់ ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៥៦១,៩៧ក្រាម និង៣១កញ្ចប់តូច ;កេតាមីន (Ke) ស្មេីនិង ៩៥០,៨៣ក្រាម ,អុិចស្តាសុី (mdma) ស្មេីនិង ៣១៧,៨៨ក្រាម ,ហេរ៉ូអុីន (Heroine) ស្មេីនិង ០,៨៣ក្រាម, កញ្ឆា ស្មេីនិង ១២១៧,៥០ក្រាម។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង នគរបាលជាតិ ៨អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ៣អង្គភាព ៕

ប៊ុនធី ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner