រុស្ស៊ីបង្កើនការបាញ់ស្រោចតាមផ្លូវអាកាសដាក់លើបណ្តាក្រុងអ៊ុយក្រែន (Video Inside)

រុស្ស៊ី បានបង្កើនការវាយប្រហារតាមផ្លូវអាកាសដាក់លើបណ្តាគោលដៅក្នុងទឹកដីអ៊ុយក្រែន ដែលការវាយប្រហារនេះបានធ្វើចម្រុះទាំងដ្រូនអត្តឃាត និងការបាញ់គ្រាប់មីស៊ីលស្រោចដូចទឹកភ្លៀង។ ការវាយប្រហារតាមផ្លូវអាកាសតាមពិត បានធ្វើឡើងប្រមាណជាងមួយសប្តាហ៍មកហើយ ប៉ុន្តែការបង្កើនការវាយប្រហារកាន់តែខ្លាំងថែមទៀតនេះ បានធ្វើឡើងក្រោយដែលរុស្ស៊ី បានចោទជុំវិញអ៊ុយក្រែនប្រើដ្រូនអត្តឃាតចង់សម្លាប់លោក វ្លាឌីមៀរ ពូទីន នាកណ្តាលក្រុងម៉ូស្គូ កាលពីសប្តាហ៍មុននោះមក។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍

ads banner