មន្ទីរពេទ្យជាតិតេជោសន្ដិភាព គ្រោងសម្ពោធក្នុងខែមិថុនា (Video Inside)

មន្ទីរពេទ្យជាតិតេជោសន្ដិភាព គ្រោងនឹងដាក់សម្ពោធជាផ្លូវការក្នុងខែមិថុនាខាងមុខនេះ ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ មន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលនឹងក្លាយជាមន្ទីរពេទ្យធំជាងគេបង្អស់របស់កម្ពុជា គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។

សំណង់បុកគ្រឹះកសាងមន្ទីរពេទ្យនេះ បានធ្វើកាលពីពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែឧសភានេះ។

រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពកិច្ចការសាងសង់កាលពីថ្ងៃទី៩ ឧសភា បានថ្លែងថាមន្ទីរពេទ្យជាតិតេជោសន្ដិភាពដែលនឹងមានចំណុះចំនួនជាង១ម៉ឺនគ្រែ បានសម្រេចការសាងសង់ប្រមាណពី៨៥ដល់៩០ភាគរយហើយ និងគ្រោងបញ្ចប់ស្ថាពរនាចុងខែឧសភានេះ។

ads banner