ក្រុមរថយន្ត Super Car កម្ពុជាបានធ្វើដំណើរមកពីភ្នំពេញ ចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅក្នុងខេត្តសៀមរាប
សៀមរាប៖ នាពេលថ្មីៗនេះ ក្បួនរថយន្តវប្បធម៌មួយក្រុមនៅភ្នំពេញ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា នៅក្នុងទឹកដីអច្ឆរិយ ដែលដឹកនាំដោយឯកឧត្តម ទៀ ស្យាម ប្រធានក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) បានសហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ដែលជាក្រុមរថយន្ត Super Car កម្ពុជា បានរៀបចំកម្មវិធីដោយ Cambodia Car Culture។
ប្រធានក្រុមក្បួនរថយន្តវប្បធម៌ ឯកឧត្តម ទៀ ស្យាម បានបង្ហាញថា ក្រុមការងាររបស់យើងបានរៀបចំថតកម្មវិធីក្បួនរថយន្ត Super Cars កម្ពុជា នៅបរិវេណ Pub-Street និងបរិវេណទីធ្លាប្រាសាទអង្គរវត្ត ក្នុងគោលដៅ ដើម្បីផ្សព្វផ្សាយពីសេវាកម្មទេសចរណ៍កន្លងមកក្នុងខេត្តសៀមរាប។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ទៀ ស្យាម ប្រធានក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) ដែលបានរៀបចំក្បួនរថយន្ត Super Cars កម្ពុជា បានធ្វើដំណើរទៅតាមតំបន់ទេសចរណ៍គោលដៅនានាក្នុងខេត្តសៀមរាប ដើម្បីចូលរួមផ្សព្វផ្សាយពីផលិតផលនៃសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យមានភាពទាក់ទាញ តាមេយ:ក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) ។
តាមការគ្រោងទុករបស់ឯកឧត្តម ទៀ ស្យាម ប្រធានក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures) បានឲ្យដឹងថា កម្មវិធីនេះ យើងបានរៀបចំថតក្បួនរថយន្តវប្បធម៍មួយក្រុមនៅម្តុំតំបន់ Pub-Street ក្នុងក្រុងសៀមរាប ហើយ បន្ទាប់មកក្រុមការងារក្បួនរថយន្តវប្បធម៍ បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់អង្គរវត្ត ព្រមទាំងប្រគេនទេយ្យទាន ដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តអង្គរខាងជើង និងការថតក្បួនរថយន្តនៅចំណុចបរិវេណច្រកអង្គរប៉ែកខាងកើត និងថតរូបក្បួនរថយន្ត ដែលបានបើកបរឆ្លងកាត់តំបន់អង្គរ និងបរិវេណខាងជើងប្រាសាទបាយ័ន និងទីលានជល់ដំរីផងដែរ ។
គោលបំណងចម្បង នៃការរៀបចំក្បួនរថយន្តវប្ធម៌នេះ គឺដើម្បីចូលរួមផ្សព្វផ្សាយពីផលិតផលនៃសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាការបង្ហាញពីកត្តាសុខសន្តិភាព ពីទំនៀមទំលាប់ប្រពៃណីវប្បធម៍ អរិយធម៍ ពីបិតិកភ័ណ្ឌពិភពលោក ដែលបុព្វបុរសយើងបានបន្សល់ទុកឲ្យកូនចៅជំនាន់បានឃើញ បានយល់ច្បាស់ពីវប្បធម៍ដ៏ផូរផង់នេះ តាមរយ:ក្រុមរថយន្តវប្បធម៌ (Cambodia Car Cultures)។ ក្នុងន័យនេះ ឯកឧត្តម ប្រធានក្រុមរថយន្តវប្បធម៌ ក៏បានស្នើសុំការអនុញ្ញាពីឯកឧត្តមអភិបាលខេត្ត និងអគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បិផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងកម្មវិធីប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តអង្គរខាងជើងផងដែរ ៕ ចាន់ វិចិត្រ