លោក ហ៊ុន ម៉ាណែត៖ ទន្ទឹមនឹងការប្រែប្រួល និងការធ្វើពិពិធកម្មនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា
អត្ថបទដោយ៖
AMS OneMinute
រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យឌីជីថល ដើម្បីបង្កើតឱ្យមាននូវចន្ទល់កំណើនថ្មីមួយបន្ថែមទៀត ក៏ដូចជាដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យដទៃផ្សេងទៀតឱ្យកាន់តែទំនើប ប្រកបដោយប្រសិទ្ធភាព និងផលិតភាពកាន់តែខ្ពស់។
ជាមួយនឹងបដិវត្តន៍ឧស្សាហកម្មទី៤ វិស័យឌីជីថលនឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ក្នុងការធានាបាននូវភាពប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
#ams1minute