សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ ៥១នាក់ ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១១ ខែឧសភា ចំនួន ២០ករណី

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥១នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែឧសភឆ្នាំ២០២៣ម្សិលមិញ ។

ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន៖ ជួញដូរ ១២ករណី ឃាត់ ២៥នាក់ (ស្រី ៤នាក់)។ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៦ករណី ឃាត់ ២២នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ២២៨,៤៧ក្រាម និង៣០កញ្ចប់តូច ,មេតំហ្វេតាមីន (Wy) ស្មេីនិង ០,៥៤ក្រាម, កេតាមីន (Ke) ស្មេីនិង ៩,២៨ក្រាម។

ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប កម្លាំង នគរបាលជាតិ ១១អង្គភាព និងកម្លាំង កងរាជអាវុធហត្ថ ២អង្គភាព ៕ដោយ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner