វិទ្យាស្ថានជាតិឣធិការកិច្ច នឹងបើកវគ្គឣធិការកិច្ចបឋមជំនាន់៥ វគ្គទី៣-៤ នៅទី១៧ ខែឧសភាខាងមុខ
ភ្នំពេញ: ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាឣ្នកនាំ ពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច បានឲ្យដឹងថា នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខ វិទ្យាស្ថានជាតិឣធិការកិច្ច នឹងបើកវគ្គបឋមឣធិការកិច្ចជំនាន់៥ វគ្គទី៣-៤ ក្រោមឣធិបតីភាពឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ ប្រចាំការ ជាតំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ( ទ.រ. ព. ឣ ) ។
បើតាមការបញ្ជាក់របស់ឯកឧត្តម ណុប ចាន់ណារិន្ទ វគ្គបណ្តុះ បណ្តាលបឋមនេះ មានរយ:ពេលពីរសប្តាហ៍ និងមានសិក្ខាកាម ជាមន្ត្រីមកពីមន្ទីររាជធានី-ខេត្ត មន្ត្រីនៅក្រសួង។ ក្នុងនោះក៏មាន មកពីអគ្គាធិការដ្ឋាន នៃបណ្តាក្រសួង ស្ថាប័នចំនួន ១៨ ចំនួន ៤៥រូប ។
ឣ្នកនាំពាក្យដដែលបានឱ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ អធិការកិច្ចនេះក្រោមប្រធានបទមួយចំនួនរួមមាន៖ ទស្សនៈទូទៅនៃការងារអធិការកិច្ច, ប្រព័ន្ធច្បាប់សកល និងកម្ពុជា, ការប្រៀបធៀបស្ថាប័នអធិការកិច្ច៤នៅអាស៊ី, ស្ថាប័នអធិការកិច្ច និងមន្រ្តីអធិការកិច្ច, គណនេយ្យ-ហិរញ្ញវត្ថុ, ផែនការ របាយការណ៍ និងកំណត់ហេតុអធិការកិច្ច និងវិធីសាស្រ្តអធិការកិច្ច។
វគ្គនេះធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងទ.រ.ព.អ, ឯឧត្តម សុត គឹមសាន អនុរដ្ឋ លេខាធិការ, ឯកឧត្តមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថាន ជាតិអធិការកិច្ច និងលោក សាស្រ្តាចារ្យ ថង សុខុម អ្នកជំនាញ គណនេយ្យ-ហិរញ្ញវត្ថុផងដែរ ៕ដោយ៖ វិចិត្រ