លោក កេស៊ូកិ ហុងដា ចង់ក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់ ៥ប្រទេស រួមមានប្រទេសថៃផងដើម្បីឈានឆ្អោះទៅចូលរួមប្រកួតបាល់ទាត់ពិភពលោក

ភ្នំពេញ ៖ កាសែតក្នុងស្រុករបស់ថៃមួយឈ្មោះថៃរ៉ាត (Thairath)បានចេញផ្សាយតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៣ថា អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជាដែលទើបញ្ចប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាថ្មីៗនេះបានធ្វើការបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថារូបលោកចង់ក្លាយជាគ្រូបង្វឹកប្រទេសមួយចំនួនដូចជាអូម៉ង់ ញូហ្សេលែន សហរដ្ឋអាមេរិក អារ៉ាប់អេមីរ៉េត និងប្រទេសថៃ។

យោងតាមការចុះផ្សាយរបស់កាសែតថៃ ដែលមានប្រជាប្រិយមួយនេះបានបញ្ជាក់ថាលោក កេស៊ូកិ ហុងដាដែលជាអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជាចង់ក្លាយជាគ្រូបង្វឹកជម្រើសជាតិថៃដើម្បីដឹកនាំក្រុមបាល់ទាត់ប្រទេសមួយនេះក្នុងគោលដៅឈានឆ្ពោះទៅការប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំ២០២៦ ។

បើតាមកាសែតថៃមួយនេះបានបញ្ជាក់ក្នុងសេចក្តីរាយការណ៍របស់ខ្លួនថាលោក កេស៊ូកិ ហុងដាបានផុសក្នុងបណ្តាញសង្គមដោយបានបញ្ជាក់ពីការចាប់អារម្មណ៍ដឹកនាំក្រុមបាល់ទាត់ម្រើសជាតិថៃក្នុងគោលបំណងដើម្បីដឹកនាំឈានឆ្ពោះទៅចូលរួមប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ។

ក្នុងសេចក្តីរាយការណ៍ដដែលនេះបានបញ្ជាក់ពីការលើកឡើងរបស់លោក កេស៊ូកិ ហុងដាថា”ក្នុងឋានៈជាគ្រូបង្វឹកខ្ញុំចាប់អារម្មណ៍ អូម៉ង់ ញូហ្សេលែន សហរដ្ឋ អារ៉ាប់អេមីរ៉េត ឬថៃ និងមិនក៏ប្រទេសដទៃទៀតដែលត្រូវការចង់ទៅប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦”។

គួរបញ្ជាក់ថា លោក ហុងដា ជាអតីតកីឡាករជម្រើសជាតិ ជប៉ុន ហើយលោកបានចូលមកកាន់តំណែងជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅក្នុងឆ្នាំ ២០១៨។

លោក កេស៊ូកិ ហុងដា បានទទួលការគាំទ្រ ក្រោយចូលកាន់តំណែងដឹកនាំក្រុមជម្រើសជាតិកម្ពុជា រយៈពេល ៥ឆ្នាំ ។ លោកបានបញ្ចប់ការដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ក្រោយការប្រកួតទល់នឹង ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អាយុក្រោម ២២ឆ្នាំ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយក្នុងនេះកម្ពុជាបានចាញ់ឥណ្ឌូណេស៊ី ២-១រួចមក ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner