គណបក្សប្រជាជនកម្ពុជាឃុំស្ពានត្នោត ប្រកាសបញ្ចូលសមាជិកថ្មីជាង៤០០នាក់
សៀមរាប៖ គណបក្សប្រជាជនកម្ពុជាឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី ១៣ ខែឧសភាបានរៀប ចំពិធីបញ្ចូលសមាជិកថ្មីចំនួន៤៦០នាក់(ស្រី ២៣៣នាក់)ក្រោមវត្តមានលោក ទៀប ហ៊ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំស្ពានត្នោត។ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្រ្តីគណបក្សស្រុក ឃុំ ព្រមទាំងសាខា គណបក្សនៅមូលដ្ឋាននេះផងដែរ។
ថ្លែងទៅកាន់អ្នកចូលរួម ពិសេសសមាជិក សមាជិកាថ្មី លោក ទៀប ហ៊ន បានសម្តែងការស្វាគមន៍យ៉ាងក្រៃលែងចំពោះសមាជិកថ្មីដែលមកចូលរួមក្នុងការពង្រឹងពង្រីកធនធានមនុស្សនិងធនធានកម្លាំង។លោកបញ្ជាក់ថាការសម្រេចចូល សមាជិកគណបក្សប្រជាជនគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។គណបក្សប្រជាជនគឺជាគណបក្សតែមួយគត់បានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សបានធ្វើឱ្យ ប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ពិសេសធ្វើឱ្យកិត្យានុកម្ពុជាល្បីរន្ទឺលើពិភពលោក ជាក់ស្តែងក្នុងពេល
ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ក្នុងពេលនេះជាដើម។
សមាជិកថ្មីបានបង្ហាញនូវការប្ដេជ្ញាចិត្តចូលរួមក្នុងសកម្មភាពគណបក្សដើម្បីការអភិវឌ្ឍនិងការថែរក្សាការពារសន្តិភាព។
ក្នុងឱកាសនេះដែរឆ្លើយតបនឹងសំណូមពររបស់ប្រជាជននៅមូលដ្ឋាន លោក ទៀប ហ៊ន និងក្រុមការងារបានជួយថវិកាដាក់លូមូលទទឹងផ្លូវសម្រាប់រំដោះទឹកនៅភូមិតាយ៉ុនដើម្បីសម្រួលដល់ការរស់នៅ៕ ដោយ៖ ឧសភា