លោក ព្រាប កុល ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ព្រាប កុល ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។នេះបើយោងតាម ព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។

គួរជម្រាបថា ឯកឧត្តម ព្រាប កុល ត្រូវបានគេស្គាល់ថា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Zillion Holding ហើយធ្លាប់ជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា ៕ដោយ៖ពលជ័យ

ads banner