ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់ ហើយចំណែកការងារតូចធំក៏នឹងអាច សម្រេចទៅបានដោយរលូន។ លោកអ្នកក៏អាចនឹងទទួលបានដំណឹងលើការចាកចេញ ឬការធ្វើបេសកកម្មការងារផ្លូវឆ្ងាយ ដូច្នេះសូមមានការប្រុងប្រៀប ហើយរៀបចំអោយបាន ល្អ។ លើសពីនេះ សូមបើកចិត្តទទួលយកគំនិតយោបល់របស់អ្នកដទៃ ដោយពឹងលើបទ ពិសោធន៍ និងចំណេះជំនាញរបស់ខ្លួន។ ក្នុងនោះក៏សូមប្រុងប្រយ័ត្នរាល់ពាក្យសំដី និង អាកប្បកិរិយា ពីព្រោះភាពអាក់អន់ចិត្តអាចនាំទៅដល់ជម្លោះក្នុងទំនាក់ទំនង ពិសេសជាមួយមនុស្សនៅក្បែរខ្លួន។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះការចាកចេញពីស្ថានភាពចាស់ទាំងឡាយនឹងអាច សម្រួលដល់អាជីវកម្មរបស់អ្នក។  ព្យាយាមស្វែងរកដំណោះស្រាយបញ្ហាដែលអាចនឹងកើត ឡើងដោយការប្រជុំពិភាក្សា ការដកស្រង់យកបទពិសោធន៍ពីមនុស្សនៅរួមក្រុម។ លោក អ្នកនឹងអាចទទួលបានឳកាសច្រើនក្នុងទំនាក់ទំនងផងដែរ ដូច្នេះសូមប្រើប្រាស់ឳកាសនេះ ដើម្បីបំពេញបំណងប្រាថា្ន។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តីសូមមានភាពល្អិតល្អន់ កុំវាយ តម្លៃស្ថានការណ៍ដោយងាយ ពីព្រោះភាពខ្វះចន្លោះមួយចំនួនអាចនឹងកើតឡើង ហើយអ្នក ក៏អាចខាតពេលវេលានឹងការដោះស្រាយផងដែរ។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរ ទទួលបានតែភាពជោគជ័យ​ ចំណែកដំណឹងល្អក្នុងវិជ្ជាជីវៈក៏នឹងកើតឡើងក្នុងពេលនេះផងដែរ។ ទន្ទឹម នឹងនេះ លោកអ្នកបែជាមិនអាចធ្វើអ្វីមួយដោយការប្រញាប់ប្រញាលបានទេ ពីព្រោះនៅ មានបញ្ហាមួយចំនួនដែលអ្នកត្រូវយកចិត្តទុកដាក់នៅឡើយ។ លើសពីនេះ ពេលវេលា សម្រាប់ដំណើរការការងារក៏ត្រូវតែយកចិត្តទុកដាក់បំផុតដែរ។ ក្នុងពេលនេះ អ្នកអាចធ្វើ ទំនាក់ទំនង ធ្វើការសហការជាមួយមនុស្សរួមក្រុម ឬដៃគូពាណិជ្ជកម្មបានល្អប្រសើរ ប៉ុន្តែ សូមចងចាំថាភាពត្រឹមត្រូវនឹងតម្លាភាពត្រូវតែអនុវត្តជានិច្ច។ ឆ្នាំថោះ       សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររកស៊ីជួញដូរមិនសូវទទួលបានផលដូចដែលបានរំពឹងទេ ការនេះទាក់ទងនឹងគម្រោងការដែលអ្នកដាក់ចេញ។ លើសពីនេះ អ្នកក៏មិនគួរ ធ្វើឲ្យមានការអាក់អន់ព្រោះពាក្យសំដី និងអារម្មណ៍មួយភ្លេតនោះដែរ។ ចំពោះមនុស្សនៅ ជុំវិញខ្លួនអ្នកគឺអាចពឹងពាក់អាស្រ័យ បានដោយមិនមានផលរំខានអ្វីទេ ដូច្នេះលោកអ្នកមិន គួរមានការសង្ស័យពេកនោះទេ។ ក្នុងនោះ ប្រហែលជាអ្នកមិនចេះតែជឿជាក់ពាក្យសំដីដែលអ្នកបានឮនោះទេ ចូរធ្វើការពិចារណាអោយបានល្អិតល្អន់។ នៅរវាងពេលថ្ងៃនេះ អ្នក អាចនឹងមានឳកាសចាញ់បោកបញ្ឆោតពាក្យសំដី ហេតុនេះសូមមានការប្រុងប្រយ័ត្ន។   ឆ្នាំរោងសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះលោកអ្នកដែលបំពេញការងាររាជការ ឬ ការងារការិយាល័យនឹងអាចទទួលបានភាពងាយស្រួលក្នុងការអនុវត្តការងារណាស់។ សូមកុំបារម្ភចំពោះបញ្ហាដែលអាចនឹងកើតឡើង អាក់អន់ ការមើលបំណាំ និងបញ្ហារាំងស្ទះក្នុងទំនាក់ទំនងឡើយ ពីព្រោះស្ថានភាពទាំងនេះនឹងមិនអាចធ្វើការដោះស្រាយបាន ប្រសិន បើអ្នកយកចិត្តទុកដាក់ទៅលើករណីទាំងនោះ។ ផ្ទុយទៅវិញ សូមលោកអ្នករកពេលសម្រាក ពីការងារខ្លះដោយសារ ភាពហត់នឿយកំពុងធ្វើអោយប៉ះពាល់ទៅដល់សុខមាលភាពរបស់អ្នក។ ម្យ៉ាងលោកអ្នកត្រូវការពេលវេលាសម្រាប់កែលម្អស្ថានភាពអវិជ្ជមានដែលបានជួប ប្រទះកន្លងមកផង។ ឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមិនសូវទទួលបានផលលាភដូចការរំពឹងទេ ដូច្នេះសូមមានភាពអត់ធ្មត់បន្ថែម។ ប្រការសំខាន់ លោកអ្នក កាន់តែមិនអាចចាកចេញពីការងារក្រោមកាតព្វកិច្ច ហើយការពឹងពាក់អាស្រ័យមនុស្សនៅ ក្បែរខ្លួនមិនមែនជាជម្រើសល្អនោះទេ។ ក្រៅពីនេះ ជម្លោះ និងការនិន្ទាឈ្នានីសអាចនឹងកើតឡើងក្នុងទំនាក់ទំនងរបស់អ្នក ពិសេសមន្ទិលខ្លះដែលអាចនឹងកើតឡើងជាមួយនឹងថ្នាក់លើរបស់អ្នកតែម្តង។ ក្នុងពេលនេះ ស្ងៀមកស្ងាត់ ការគ្រប់គ្រងពាក្យសំដី និងការអត់ធ្មត់អាចជួយកែលម្អ និងស្រោចស្រង់ស្ថានភាពអ​វិជ្ជមានបានច្រើន។  ឆ្នាំមមីសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលល្អប្រសើរសម្រាប់លោកអ្នកដែលចាប់ផ្តើមអាជីពថ្មី ឬអាជីវកម្មតែម្តង។ ភាពចម្រើនលូតលាស់នឹងកើតឡើង ហើយបញ្ហានឹងអាចដោះស្រាយបានដោយងាយស្រួល និងដោយភាពត្រឹមត្រូវណាស់។ ក្នុង នោះឳកាសថ្មីៗមានច្រើនចំពោះអ្នក ប៉ុន្តែហោរាសាស្រ្តអាជីពហាមប្រាមដាច់ខាតមិនអោយ ប្រមូលផ្តុំការងារ មិនគួរធ្វើការងារច្រើនក្នុងពេលតែមួយ ពីព្រោះលទ្ធផលមិនអាចទទួល បានល្អនោះទេ ប៉ុន្តែនឹងអាចមានភាពរអាក់រអួលច្រើនទៅវិញ។ ហេតុនេះសូមលោកអ្នក យកចិត្តទុកដាក់ចំពោះការងារ និងទទួលខុសត្រូវទៅលើការងារដែលស្ថិតក្រោមបន្ទុក ឬ ការងារតែមួយដែលអ្នកផ្តល់អាទិភាព។ ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះ ទំនាក់ទំនងក្នុងក្រៅទាំងឡាយ ត្រូវបាន ដោះស្រាយ និងសម្រួលស្របទៅនឹងបរិបទការងារដែលអ្នកត្រូវការ។ អ្នកអាចបង្ហាញគោល គំនិត និងគម្រោងផែនការដែលបានរៀបចំដោយគ្មានហេតុផលជំទាស់នោះទេ។ ក្នុងនោះ ប្រសិនបើអ្នកនឹងធ្វើការសហការលើកិច្ចការងារនានាក៏នឹងទទួលបានប្រសិទ្ធភាពល្អប្រសើរ។ ផ្ទុយទៅវិញ បញ្ហាខ្លះអាចនឹងកើតឡើងនៅរវាងពេលព្រឹក ឬពេលចាប់ផ្តើមការងារ ប៉ុន្តែភាពធូរស្រាលនឹងកើតឡើងនាពេលបន្ទាប់ ហើយក្រៅពីនេះ អ្នកនឹងទទួលបានភាព រុងរឿង និងស្ថានភាពរលូនទៅតាមគោលដៅដែលអ្នកបានគ្រោង។  ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ ប៉ុន្តែអ្នក ក៏ត្រូវពឹងពាក់អាស្រ័យលើគម្រោងដែលបានគូសវាងដោយម៉ត់ចត់ផងដែរ។ ភាពប្រថុយ ប្រថានមិនមែនជាជម្រើសយូរអង្វែង និងមានប្រសិទ្ធភាពចំពោះស្ថានភាពអាជីពរបស់លោកអ្នកនោះទេ។ លើសពីនេះ សូមលោកអ្នកប្រយ័ត្នក្រែងមានការខ្វះចន្លោះផ្នែកឯកសារ ពិសេសលើពត៌មានលំអិត។ ហេតុនេះសូមពិនិត្យវាយតម្លៃអោយបានល្អិតល្អន់មុនបញ្ចូន ចេញ ឬធ្វើការសម្រេច។ នៅរវាងពេលចាប់ផ្តើមការងារ ស្ថានភាពតានតឹងខ្លះអាចនឹងរំខាន ចិត្តរបស់អ្នក ប៉ុន្តែសូមរក្សា និងគ្រប់គ្រងអារម្មណ៍អោយមានប្រសិទ្ធភាព។   ឆ្នាំរកាសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចផលក្នុងការងាបាន ដោយភាពងាយស្រួលណាស់ក្នុងពេលនេះ។ ចំពោះបញ្ហាដែលនៅសេសសល់មិនមែនជា ចំណុចដែលអ្នកត្រូវព្រួយបារម្ភនោះទេ។ ចំណាយពេលវេលាដែលអ្នកមានបំពេញការងារ និងធ្វើតាមបំណងប្រាថ្នា។ លើសពីនេះ សូមព្យាយាមចូលអោយកាន់តែកៀកនឹងថ្នាក់លើ ដើម្បីអ្នកមានឳកាសស្វែងយល់បន្ថែម និងសម្របទៅតាមសភាពការណ៍បាន។ ផ្ទុយពី អំណោយផលដ៏ប្រសើរនៅក្នុងពេលនេះ អ្នកក៏អាចនឹងទទួលបន្ទុកច្រើនផងដែរ។ ដោយឡែក ប្រហែលជាអ្នក មិនគួររំពឹងលើសពីអ្វីដែលអ្នកបានធ្វើនោះទេ។   ឆ្នាំចសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពអាជីវកម្មរបស់អ្នកនៅពេលនេះហាក់រងផលប៉ះពាល់ពីមជ្ឈ ដ្ឋានខាងក្រៅច្រើន។ អ្នកហាក់ពិបាកធ្វើការអនុវត្តការងារអោយបានត្រឹមត្រូវ និងទាល់ពេល វេលាណាស់។ ដូច្នេះអ្នកប្រហែលជាត្រូវការពេលវេលាបន្ថែមដើម្បីសម្របសម្រួល និងកែលម្អករណីអវិជ្ជមានទាំងអស់នេះ។ ចំណុចល្អនៅពេលនេះ គឺលោកអ្នកអាចស្នើសុំការជួយ ទំនុកបម្រុងពីមនុស្សនៅក្បែរខ្លួនមួយចំនួនដែលអ្នកបានស្គាល់។ ហើយចំនួននេះវាល្មមនឹង ជួយលោកអ្នកកែសម្រួលករណីបាន ដូច្នេះសូមធ្វើយ៉ាងណាប្រញាប់ប្រញាល កុំទុកបញ្ហា អោយនៅកកកុញពិបាកដោះស្រាយ។ គួររក្សាអ្វីៗអោយនៅក្នុងកំរិតដែលអាចគ្រប់គ្រង។ ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ នាពេលនេះលោកអ្នកនឹងទទួលបានលាភសំនាង ច្រើនតបស្នងចំពោះកិច្ចការ ឬអាជីវកម្មតូចធំដែលអ្នកបានធ្វើ។ រឹតតែពិសេសជាងនេះទៅ ទៀត លោកអ្នកមានលទ្ធភាពកែទម្រង់ ឬជួសជុលភាពខ្វះខាត ខ្វះចន្លោះនាពេលកន្លងមក ផង។ ទន្ទឹមនឹងនោះ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបាន ដោយគ្មានករណីជំទាស់នោះទេ។ ស្ថានភាពថ្មីនេះក៏នឹងនាំផលចម្រើនច្រើនផងដែរ។ ស្ថានភាពអវិជ្ជមាននៅក្នុងថ្ងៃនេះមានខ្លះក្នុងទំនាក់ទំនង ដូច្នេះសូមជ្រើសរើសមនុស្សដែលអ្នក គួរទុកចិត្ត ហើយក៏មិនគួរជ្រៀតជ្រែងរឿងរ៉ាវរបស់អ្នកដទៃនោះដែរ។   ចំណាំៈឆ្នាំទាំង៥ ខាល មមី មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះវេលាល្អសម្រាប់ការចុះកិច្ច​សន្យា ការសហការ និងការអនុវត្តការងារ។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner