សម្ដេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបេីគណបក្សភ្លេីងទៀត នៅតែបន្តធ្វេីសកម្មភាព ដែលបំផ្លាញសណ្ដាប់ធ្នាប់សង្គម និងបំផ្លាញដល់ព្រឹត្តិការណ៍ស៊ីហ្គេម
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបេីគណបក្សភ្លេីងទៀត នៅតែបន្តធ្វេីសកម្មភាព ដែលបំផ្លាញសណ្ដាប់ធ្នាប់សង្គម និងបំផ្លាញដល់ព្រឹត្តិការណ៍ស៉ីហ្គេម។
យោងតាមសារសម្លេង នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ បានបញ្ជាក់ថា យើងសូមប្រាប់ទៅថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គ្រប់លំដាប់ថ្នាក់ ពួកអ្នកនឹងទទួលរងនូវការឆ្លើយតបដ៏សមរម្យពីអស់លោកអ្នក ប្រសិនបើអស់លោកអ្នក ហ៊ានបំផ្លាញ នូវសណ្តាប់ធ្នាប់សាធារណៈ កេរឈ្មោះរបស់កម្ពុជា នៅពេលដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមដ៏ជោគជ័យ។
ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធត្រូវចាត់វិធានការជាបន្ទាន់ មិនឲ្យប្រមូលផ្តុំតវ៉ានោះឡើយ ដោយត្រូវចាប់ខ្លួនភ្លាមៗចំពោះមេដឹកនាំគណបក្សភ្លើងទៀន ទាំងថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ ដោយមិនអនុញ្ញាតឲ្យមានការរំខាននៃការរៀបចំព្រឹត្តិការស៊ីហ្គេមនៅកម្ពុជានោះឡើយ។
សម្តេច ក៏បានសូមឲ្យពន្ធនាគាររៀបចំ ដើម្បីទទួលមេដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សភ្លើងទៀន ប្រសិនបើគេហ៊ានប្រព្រឹត្តិបទល្មើសទាំងឡាយ ។ សូមកុំញញើតជាមួយនឹងការប្រើប្រាស់នូវវិធានការច្បាប់ ដើម្បីឆ្លើយតបជាមួយនឹងទង្វើដ៏គ្រោះថ្នាក់របស់គណបក្សភ្លើងទៀន។ ពួកគេធ្វើកំហុសខ្លួនឯង ប៉ុន្តែពួកគេបែរជាបំផ្លាញទៅដល់សណ្តាប់ធ្នាប់ និងបំផ្លាញទៅដល់ប្រទេសជាតិ តាមរយៈឲ្យមានចលនាទាមទារ បំផុសឲ្យមានការកៀបសង្កត់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អ្នកគាំទ្រគណបក្សភ្លេីងទៀតទាំងអស់ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងកុំធ្វើតាមការអំពាវនាវ ព្រមទាំងសកម្មភាពរបស់មេដឹកនាំគណបក្សភ្លើងទៀនឲ្យសោះ ជាពិសេស កុំប្រព្រឹត្តទង្វេីណាមួយ ដែលខុសឆ្គងតាមគណបក្សភ្លេីងទៀត។
សម្ដេចតេជោ ក៏បានផ្ដាំទៅគណបក្សផ្សេងទៀត ថា នឹងត្រូវទទួលលទ្ធផល និងការឆ្លេីយតបទៅនឹងទង្វេីរបស់ខ្លួន ជាពិសេស គឺការអនុវត្តផ្លូវច្បាប់ ប្រសិនបេីហ៊ានធ្វេីទង្វេីណាមួយដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិ ៕ ដោយ វណ្ណលុក