នូវែលសេឡង់សន្យាផ្តល់ថវិកា៧២០លានដុល្លារ ដើម្បីស្តារសហគមន៍ឡើងវិញ ពីព្យុះស៊ីក្លូន និងទឹកជំនន់
វែលីងតោន៖ រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃទី១៤ ខែឧសភា បានបញ្ជាក់ថា ខ្លួនកំពុងបែងចែកថវិកាចំនួន១.១ពាន់លានដុល្លារនូវែលសេឡង់ ឬប្រមាណ៧២០លានដុល្លារ ដើម្បីជួយស្តារសហគមន៍ឡើងវិញ ពីព្យុះស៊ីក្លូន និងទឹកជំនន់ ដែលបានវាយប្រហារប្រទេសនូវែលសេឡង់ក្នុងឆ្នាំនេះ។
រដ្ឋាភិបាលនូវែលសេឡង់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិដែលបានមកពីថវិកាឆ្នាំ២០២៣ នឹងត្រូវបែងចែកយកទៅប្រើប្រាស់ ដើម្បីកសាងផ្លូវ ផ្លូវដែក និងសាលារៀនឡើងវិញ ក៏ដូចជាការការពារគ្រោះទឹកជំនន់។
ព្យុះស៊ីក្លូន Gabrielle បានបំផ្លិចបំផ្លាញផ្នែកខ្លះនៃកោះខាងជើងក្នុងខែកុម្ភៈ ដោយបានសម្លាប់មនុស្ស១១នាក់ បន្ទាប់ពីទឹកជំនន់ភ្លាមៗដែលបង្កឡើងដោយទឹកភ្លៀងបំបែកកំណត់ត្រា បានវាយប្រហារទីក្រុងដ៏ធំបំផុតរបស់ប្រទេសនូវែលសេឡង់ គឺ Auckland កាលពីខែមករាកន្លងទៅ។
បើតាមសេចក្តីថ្លែងការណ៍ដដែល សម្រាប់ថវិកាឆ្នាំ២០២៣ រដ្ឋាភិបាលកំពុងវិនិយោគចំនួន៩៤១លានដុល្លារក្នុងប្រតិបត្តិការសរុប និង១៩៥លានដុល្លារក្នុងដំណាក់កាលបន្ទាប់នៃការស្តារឡើងវិញ។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស ហ៊ីបខីនស៍ បាននិយាយថា កញ្ចប់សង្គ្រោះឆ្លើយតបទៅនឹងតម្រូវការសង្គ្រោះបន្ទាន់នៅថ្ងៃនេះ ហើយវិនិយោគលើភាពធន់កាន់តែច្រើនសម្រាប់ថ្ងៃស្អែក។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចំណាយនេះ នឹងធ្វើឱ្យផ្លូវថ្នល់ ផ្លូវដែក និងសាលារៀនត្រឡប់ទៅកន្លែងដែលពួកគេធ្លាប់មាន មុនពេលអាកាសធាតុក្តៅខ្លាំងវាយប្រហារក្នុងឆ្នាំនេះ ដូច្នេះសហគមន៍អាចវិលទៅរកភាពធម្មតាវិញបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា