ឈុន ប៊ុនថន កីឡាករអត្តពលកម្មដំបូងគេដែលរកបានមេដាយមាសជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

ភ្នំពេញ ៖ ក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ក្នុងឆ្នាំ២០២៣ លើប្រភេទកីឡាអត្តពលកម្ម កីឡាករអត្តពលកម្ម ឈុន ប៊ុនថន បានកសាងប្រវត្តិសាស្រ្តថ្មីជូនកម្ពុជា គឺការដណ្តើមបានមេដាយមាសជូនកម្ពុជាជាលើកដំបូងលើវិញ្ញសាប្រកួតរត់ ៨០០ម៉ែត្រ។

មេដាយមាសដែល កីឡាករ ឈុន ប៊ុនថន ដណ្តើមបានពីព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ានរៀបចំរៀងរាល់២ឆ្នាំម្តងនេះ គឺជាសមិទ្ធផលមេដាយដំបូងដែលរកបានចាប់តាំងពីប្រទេសកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម គិតចាប់តាំងពី ក្រោយថ្ងៃរំដោះ ១៩៧៩។

កីឡាករ អត្តពលកម្ម ឈុន ប៊ុនថន បានចូលហ្វឹកហាត់កីឡាក្នុង ឆ្នាំ២០១៣ ប្រភេទកីឡាដំបូងដែលគេបានចូលហ្វឹកហាត់នោះ គឺកីឡាទ្រីយ៉ាងត្លុងពុំធ្លាប់ទទួលបានមេដាយនោះទេ លុះដល់ឆ្នាំ២០១៩ ឈុន ប៊ុនថន បានផ្លាស់ប្តូរទៅហ្វឹកហាត់និងប្រកួតប្រភេទកីឡាអត្តពលកម្មវិញ ដោយដណ្តើមបានមេដាយមាសប្រកួតថ្នាក់ជាតិជាង១០គ្រឿងលើវិញ្ញសាប្រកួតរត់ចម្ងាយ៨០០ម៉ែត្រ និង១៥០ម៉ែត្រ តាមរយៈលមិទ្ធផលមេដាយមាសដែលឈ្នះនៅក្នុងការប្រកួតថ្នាក់ជាតិទាំងអស់នេះ កីឡាករ ឈុន ប៊ុនថន បានក្លាយជាកីឡាករអត្តពលកម្មជម្រើសជាតិ និងបានចូលរួមប្រកួតស៊ីហ្គេម លើកដំបូង នៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៩ ពុំទទួលបានមេដាយនោះទេ និងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០២១ រូបគេក៏មិនបានឈ្នះមេដាយដែរ ប៉ុន្តែសិទ្ធិផលកើនឡើងមកកាន់ចំណាត់ថ្នាក់មួយរំកឹលមកកាន់ការឈ្នះមេដាយ គឺចំណត់ថ្នាក់លេខ៤ និងលេខ៥ និងឆ្នាំ២០២២ ស៊ីហ្គេម លើកទី៣១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ ឈុន ប៊ុនថន ក៏នៅតែរកមេដាយមិនបានព្រោះការហ្វឹកហាត់មិនដិតដល់ដោយសារតែវិបត្តិជំងឺកូវិដ១៩។

ក្រោយបញ្ចប់ការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ឈុន ប៊ុនថន បានជាប់ជម្រើសជាតិកីឡាអត្តពលកម្មជាថ្មី ត្រូវបានបញ្ជូនទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីពង្រឹងសត្ថភាពចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ។ នៅទីបំផុត ការតស៊ូព្យាយាមរបស់ កីឡាករ ឈុន ប៊ុនថន ធ្វើបានសម្រេចជូនជាតិ លើវិញ្ញសាប្រកួតរត់ចម្ងាយ៨០០ម៉ែត្រ ឈ្នះមាស ដោយបានមកដល់ទីមុនគេ ក្នុងថេរៈវេលា ១នាទី ៥២វិនាទី ចុច៩១ ខណៈដែលកីឡាករ វៀតណាម ឌុក ហ្វូក មកដល់ទីបន្ទាប់ ប្រើថេរៈវេលា ១នាទី ៥៣វិនាទី ចុច៣៤ និង តំណែង លេខ៣បានទៅកីឡាករ វ៉ាន មហាម៉េត មកពី ម៉ាឡេស៊ី ដោយប្រើរយៈពេល ១នាទី ៥៣វិនាទីចុច ៩៦ ។

ឈុន ប៊ុនថន ជាកូនទី៥មានប្អូនប្រុសស្រី៦នាក់ មានស្រុកកំណើត នៅភូមិប្រស្រែមុខ ឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង កំព្រាឱពុកម្តាយ នៅអាយុ១៦ឆ្នាំ និងបានចូលហ្វឹកហាត់កីឡានៅឆ្នាំ២០១៣ ដោយចូលហ្វឹកហាត់ដំបូងកីឡាទ្រយ៉ាត្លុង ហើយបានផ្លាស់ប្តូរមកហាត់អត្តពលកម្មវិញនៅក្នុងឆ្នាំ២០១៩ បន្តរហូតដល់ឈ្នះមេដាយមាសជូនជាតិនៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយ បច្ចុប្បន្នវិរៈកីឡាករអត្តពលកម្មរូបនេះ មានអាយុ២៩ឆ្នាំ នឹងកំពុងមានមហិច្ជៈតា ដណ្តើមមេដាយមាសពីការប្រកួតអន្តរជាតិជូនកម្ពុជាឲ្យបានជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner