បណ្តុំអង្គការសមាគមសង្គមស៊ីវិលនិងគណបក្សយុវជនកម្ពុជាគាំទ្រសេចក្តីសម្រេចបដិសេធរបស់គ.ជ.បចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន
ភ្នំពេញ៖បណ្តុំអង្គការសមាគមសង្គមស៊ីវិលនិង គណបក្សយុវជនកម្ពុជា ព្រមសង្គមស៊ីវិលនិងគណបក្សនានាជាបន្តបន្ទាប់បាន បានគាំទ្រលើសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក្នុងការបដិសេធទាំងស្រុងចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដោយមូលហេតុ ការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀនមិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត។ នេះបើយោងតាមញត្តិនិងសេចក្តីប្រកាសនាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
ញត្តិគាំទ្របានបញ្ជាក់ថា សេចក្តីសម្រេចរបស់ គ.ជ.ប បានរៀបរាប់ថា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គ.ជ.បបានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយសរុបចំនួន២០។ យោងតាមច្បាប់ គ.ជ.ប មានពេល៧ថ្ងៃ ដើម្បីពិនិត្យឯកសារចំនួន១០មុខ ស្របតាមមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយគ្រប់គណបក្សនយោបាយមានពេល៥ថ្ងៃ ដើម្បីបំពេញឯកសារដែលខ្វះ និងកែតម្រូវបន្ទាប់ពីទទួលបានការស្នើសុំរបស់ គ.ជ.ប។
ជាមួយគ្នានេះ ក្នុងនាមបណ្ដុំអង្គការសង្គមស៊ីវិលនិងគណបក្សយុវជនកម្ពុជាបានអំពាវនាវដល់គណបក្សប្រឆាំង ពិសេសគណបក្សភ្លើងទៀន សូមចូលគោរពនីតិវិធីច្បាប់ជាតិ កុំបង្កហេតុនានាដែលមិនបានហុចផលជូនសង្គមជាតិ៕ ដោយ៖ពលជ័យ