ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ កីឡាចំបាប់បានបំណែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធសរុប ២០គ្រឿង

ភ្នំពេញ ៖ ក្នុងនាមម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងនៃស៊ីហ្គេម ២០២៣ ប្រភេទកីឡាចំបាប់បានបំណែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធសរុប ២០គ្រឿង ដែលនេះចំនួនច្រើនបំផុតជាងពេលណាៗទាំងអស់ លើប្រភេទកីឡាអូឡាំពិកមួយនេះ។

ថ្លែងក្រោយបញ្ចប់ការប្រកួត លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង ដែលក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានបំណែកកំណត់ត្រាថ្មីនូវចំនួនមេដាយច្រើនបំផុតមិនធ្លាប់មាន ក្នុងព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសស៊ីហ្គេម កន្លងមក។

ចំពោះម្ចាស់មេដាយមាស ហេង វុទ្ធី ក៏បានបង្ហាញមោទកភាពជាតិផងដែរ ក្រោយចូលរួមស៊ីហ្គេមជាច្រើនលើក និងទើបធ្វើសម្រេចជោគជ័យមេដាយមាសជាលើកដំបូង។

គួរបញ្ជាក់ថា មេដាយចំបាប់កម្ពុជាសរុប២០គ្រឿងនេះ រួមមាន មេដាយមាស៥គ្រឿង ប្រាក់៤ និងសំរឹទ្ធ១១ ដោយចំណាត់ថ្នាក់លេខ៣ រីឯវៀតណាម លេខ១ មេដាយមាស១៣ ខណៈឥណ្ឌូណេស៊ី មេដាយមាស ៦។ ចំពោះហ្វីលីពីន មេដាយមាស៤ ខណៈថៃ និងសិង្ហបុរី មេដាយមាសម្នាក់១គ្រឿងដូចគ្នា៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner