កុមារ៉ាកុមារីកម្ពុជា៤រូបមានភ័ព្វសំណាងបានកាន់ដៃកីឡាករបាល់ទាត់ល្បីៗដើរក្នុង ព្រឹត្តិការណ៍បើកការប្រកួត Premier League នៅចក្រភពអង់គ្លេស

ភ្នំពេញ ៖ កុមារកម្ពុជា៤រូប ទទួលបានឱកាសបានកាន់ដៃកីឡាករបាល់ទាត់ល្បីៗក្លិបបាល់ទាត់Tottenham Hotspur នៅក្នុងពិធីបើកព្រឹត្តិការណ៍ការប្រកួត Premier League នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស នៃជំនួប Tottenham Hotspur ប៉ះក្រុមបាល់ទាត់ Brentford នាថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកព័ត៌មានមុនឡើងយន្តហោះ នាឱកាសអន្តរជាតិភ្នំពេញ លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានថ្លែងបញ្ជាក់ថា កុមារ៉ាកុមារី៤រូបរបស់អង្គការផ្កាយសមុទ្រ ដែលដឹកនាំទៅចក្រភពអង់គ្លេសនេះ ត្រូវបានជ្រើសរើស ដោយក្រហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia លើសំបុត្រយន្តហោះ ហូបចុកស្នាក់នៅ។

លោក ស្រីប្រធាន អង្គការ បានលើកឡើងទៀតថា ការទទួលបានឱកាសបានទៅកាន់ដៃកីឡាករល្បីចូលក្នុងទីលាន ដែលផ្តល់ឱកាសដោយក្រុមហ៊ុន AIA Cambodiaនេះ ក្នុងនាមលោក ស្រីជាប្រធានអង្គការ និងជាអ្នកដឹកនាំកុមារ៉ាកុមារីទៅចូលរួមមានអារម្មណ៍រំភើបនិងមានមោទកភាពខ្លាំងណាស់ ព្រោះនេះជាឱកាសដ៏កម្រ។ លោក ស្រី បានចាត់ទុក ការទទួលបានឱកាសរបស់កុមារកម្ពុជាបានកាន់ដៃកីឡាករល្បីៗក្នុងក្លិប Tottenham Hotspurក្នុងព្រឹត្តិការណ៍ការប្រកួត Premier League វានឹងផ្តល់អនុស្សាវរីយ៍ល្អ និងបទពិសោធន៍ជំរុញលើកទឹកចិត្តពួកគេឲ្យបង្កើតក្តីស្រម៉ៃ និងការខិតខំប្រឹងប្រែង ដើម្បីឈានទៅសម្រេចបំណងប្រាថ្នាក្នុងវិស័យកីឡានៅពេលអនាគត។ ការធ្វើដំណើរនេះនឹងក្លាយជាបទ ពិសោធន៍ដ៏អស្ចារ្យ និងសំខាន់បំផុតក្នុងឆាកជីវិតរបស់ពួកគេ ដែលវាក៏ជាការចងចាំដ៏វិសេសវិសាល ពេញមួយជីវិតរបស់កុមារទាំងនេះផងដែរ ។

កុមារីពីររូប និងកុមារាពីររូប អាយុពី ១១ ដល់១៣ឆ្នាំ ដែលជាកីឡាករកីឡាការនីរបស់អង្គការផ្កាយ សមុទ្រហើយ នៅថ្ងៃទី២០ ខែឧសភាខាងមុខនេះ កុមារកម្ពុជាទាំងបួនរូបនេះនឹងធ្វើជាកុមារដឹកដៃអម
កីឡាករល្បីៗរបស់ក្លឹបបាល់ទាត់ Tottenham Hotspur ដើរក្នុងព្រឹត្តិការណ៍បើកការប្រកួត Premier League ដែលពួកគេនឹងប្រកួតតទល់នឹងក្រុមបាល់ទាត់ Brentford ។ គួរបញ្ជាក់ផងដែរថា សម្រាប់ការចំណាយ ក្នុងការធ្វើដំណើររបស់កុមារាកុមារីទាំងបួនរូបនេះគឺត្រូវបានឧបត្ថម្ភទាំងស្រុងដោយ AIA Group រួមមានថ្លៃសំបុត្រយន្តហោះ ទិដ្ឋាការ មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និងដំណើរកម្សាន្តទៅកាន់ ទីកន្លែងជាច្រើនក្នុងទីក្រុងឡុងដ៍ជាដើម ។ នេះគឺជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងបង្អស់ក្នុងជីវិតរបស់កុមារាកុមារីកម្ពុជាទាំងបួនរូបនេះ ដែលសុទ្ធសឹងតែមានជីវភាពក្រីក្របំផុត ៕

អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner