វិចារណកថា៖ «រំលឹកទិវាជាតិនៃការចងចាំ២០ឧសភានៅពេលដែលកម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត» (Video Inside)
អត្ថបទដោយ៖
Apsara Net
ថ្ងៃ២០ឧសភា គឺជាថ្ងៃនៃទិវាជាតិ នៃការចងចាំមិនអាចភ្លេចបាន នូវការចាប់ផ្តើមអនុវត្តនយោបាយរបបប្រល័យពូជសាសន៍ប៉ុលពត ដាក់មកលើប្រជាជនខ្លួនឯង។ ក្នុងអតីតកាលគ្រប់គ្រងដោយរបបកាប់សម្លាប់កម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម រវាងពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩, ប្រជាជនដែលបានបាត់បង់ជីវិតក្នុងអម្លុងកាលនោះ ត្រូវបានគេបូកសរុបក្នុងពេលនោះថា មានចំនួន៣លាន៣សែន១ម៉ឺន៤ពាន់៧៦៨នាក់, បន្សល់ជនពិការ ១៤ម៉ឺន ១ពាន់ ៨៤៨នាក់, កុមារកំព្រា២០ម៉ឺននាក់ និងស្ត្រីមេម៉ាយជាច្រើន។ អប្សរាណិតមានបទវិចារណកថាមួយក្រោមចំណងជើងថា «រំលឹកទិវាជាតិ នៃការចងចាំ២០ឧសភា នៅពេលដែលកម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត»