តើកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុន ជាគ្រោះឬជាលាភរបស់ពិភពលោក? (Video Inside)
អត្ថបទដោយ៖
Apsara Net
កិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុនដែលបានចាប់ផ្តើមនៅថ្ងៃសុក្រ ទី១៩ ឧសភានេះ គឺជាកិច្ចប្រជុំមួយ ខណៈពិភពលោកកំពុងរងនឹងវិបត្តិនៃសង្គ្រាមអ៊ុយក្រែន និងការប្រឈមមុខ រវាងមហាអំណាចក្នុងមហិច្ឆិតាភូមិសាស្ត្រនយោបាយក្នុងតំបន់។ កិច្ចប្រជុំកំពូល G7 ទំនងនឹងអាចក្លាយជាការរៀបចំសាជាថ្មីមួយនូវកម្លាំង ដើម្បីការព្រួតគ្នាទប់ទល់នឹងអ្វីដែលក្រុមប្រទេសលោកខាងលិចបានចោទថា ជាការគំរាមរបស់រុស្ស៊ី និងចិន ចំពោះពិភពលោក។ លោក ម៉ារ យ៉ារិទ្ធិ មានអត្ថបទវិភាគមួយជុំវិញបញ្ហានេះ