គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយចំនួន១៨ និងសម្រេចបដិសេធបញ្ជីគណបក្សនយោបាយចំនួន២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន១៨ និងសម្រេចបដិសេធបញ្ជីគណបក្សនយោបាយ ចំនួន២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការរលើបញ្ជីគណបក្សនយោបាយ ចំនួន១៨ មានដូចជា៖
១.គណបក្សប្រជាជនកម្ពុជា
២.គណបក្សយុវជនកម្ពុជា
៣.គណបក្សខ្មែររួបរួមជាតិ
៤.គណបក្សធម្មាធិបតេយ្យ
៥.គណបក្សកម្លាំងប្រជាធិបតេយ្យ
៦.គណបក្សសញ្ជាតិកម្ពុជា
៧.គណបក្សខ្មែរតែមួយ
៨.គណបក្សខ្មែរអភិរក្ស
៩.គណបក្សហ៊្វុនស៊ិនប៉ិច
១០.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
១១.គណបក្សបំណងពលរដ្ឋ
១២.គណបក្សឯកភាពជាតិខ្មែរ
១៣.គណបក្សស្ត្រីដើម្បីស្ត្រី
១៤.គណបក្សខ្មែរឈប់ក្រ
១៥.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៦.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
១៨.គណបក្សកសិករ

គ.ជ.ប បានបន្តថា សគណបក្សនយោបាយ ចំនួន២ ដែលគ.ជ.ប សម្រេចបដិសេធមានដូចជា៖ ១.គណបក្សភ្លើងទៀន និង២.គណបក្សមហាសាមគ្គីជាតិខ្មែរ។ ប្រភពដដែលបានបញ្ជាក់ថា ការដាក់ និងការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ គ.ជ.ប បានពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយទាំងអស់យ៉ាងហ្មត់ចត់ និងធ្វើការសម្រេច ដោយផ្អែកតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស៕
ដោយ៖ពលជ័យ

ads banner