សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ ឧសភា ២០២៣
១. អូស្ត្រាលីបង្ហាញការប្តេជ្ញាថា នឹងបន្តជួយកម្ពុជាឈានទៅសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ២០៣០ – AMS Central
២. គម្រោងជីកផ្លូវទឹកតភ្ជាប់ទន្លេ ទៅសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យ សិក្សា ស៊ីជម្រៅបន្ត ដោយគ្រោងចំណាយថវិកា ១ ៧០០លានដុល្លារ និងចំណាយពេល ៤ឆ្នាំ – FN
៣. ខែមេសា កម្ពុជាបាននាំទំនិញចេញទៅវៀតណាមក្នុងទំហំប្រមាណ ២៧១លានដុល្លារ កើនឡើងជាង ២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ – កម្ពុជាថ្មី
៤. ចិនជំរុញឱ្យអូស្ត្រាលីជួយស្វែងរកអ្នកនេសាទទាំង ៣៩នាក់ ដែលបានបាត់ខ្លួនក្នុងមហាសមុទ្រឥណ្ឌា ដោយសារលិចកប៉ាល់នេសាទកាលពីដើមសប្តាហ៍នេះ – AFP
៥. Montana ក្លាយជារដ្ឋដំបូងគេនៅអាមេរិកដែលសម្រេចចិត្តបិទកម្មវិធី TikTok មុនគេ និងមិនអនុញ្ញាតឱ្យប្រជាជនប្រើប្រាស់កម្មវិធីនេះ ក្រោមហេតុផលការពារប្រជាជនពីការស៊ើបការសម្ងាត់របស់ចិន – Reuters
#ams1minute