ចងចាំមិនភ្លេចបនប្រល័យពូជសាសន៍ ប៉ុល ពត

មហាសោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានចារឹកជាប់ក្នុងក្រអៅបេះដូងអ្នកដែលធ្លាប់ឆ្លងកាត់ និងរួចរស់ជីវិតនៃអំពើដ៏សាហាវយង់ឃ្នងរបស់បន ប៉ុល ពត ដែលបានប្រព្រឹត្តមកលើខ្លួន។ ត្រឹមរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ ប្រជាជនខ្មែរស្លូតត្រង់ជាង៣លាននាក់ បានបាត់បង់ជីវិត ក្រោមបាតដៃប្រឡាក់ឈាមនៃពពួកទមិឡខ្មែរក្រហម។ ២០ឧសភា បានក្លាយជាថ្ងៃកាន់មរណៈទុក្ខ និងជាទិវានៃការចងចាំ ដែលជាសារក្រើនរម្លឹកដល់កូនខ្មែរគ្រប់ៗរូប ក៏ដូចជាសកលលោក សូមកុំភ្លេច និងចងចាំនូវរបបសម្លាប់ជាតិសាសន៍ឯងដ៏សាហាវឃោរឃៅដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិមួយនេះ។

ក្នុងនាមយើង ជាអ្នកជំនាន់ក្រោយ ត្រូវតែចូលរួមទប់ស្កាត់កុំឱ្យរបបប្រល័យពូជសាសន៍មួយនេះ កើតឡើងជាលើកទីពីរ និងរួបរួមគ្នាថែរក្សាសុខសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកបានមកដោយលំបាក ឱ្យស្ថិតស្ថេរគង់វង្សជាអមតៈ ជាពិសេសរួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតនូវរាល់ឧបាយកលរបស់ជនអគតិទាំងឡាយណា ដែលមានបំណងបំផ្លាញសន្តិភាព បង្កអសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ដែលអាចនាំឱ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងរណ្តៅមរណៈជាថ្មី ទោះក្នុងតម្លៃណាក៏ដោយ៕

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #២០ឧសភា #ទិវានៃការចងចាំ #របបកម្ពុជាប្រជាធិបតេយ្យ #សម្ដេចតេជោហ៊ុនសែន

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner