ឯកឧត្តម ជា ចាន់តូ៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស

កំពង់ធំ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៅមហាជនដែលមកជួបជុំក្នុងពិធីទិវាជាតិនៃការចងចាំ” ២០ ឧសភា ស្ថិតក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថា សន្តិភាព គឺជាមូល ដ្ឋាន គ្រឹះ ដ៏ រឹងមាំមិនអាចខ្វះបាន ក្នុងការកសាង និង អភិវ ឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។

ឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍ គណៈ កកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធាន ក្រុមកា រងារចុះមូលដ្ឋានខេត្ត កំពង់ធំ បានបញ្ជាក់ថា យើងជួបជុំគ្នាដើម្បីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ ឧទ្ទិ សកុ សលជូនដល់បងប្អូនជនរួមជាតិ ដែលបានរងគ្រោះបាត់បង់ជីវិតដោយអំពើប្រល័យពូជសាសន៍ និងរំលឹកឡើងវិញនូវទុក្ខលំបាកវេទនារបស់មាតុភូមិជាទីស្នេហារបស់យើង ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ដើម្បីឧទ្ទិសមនុញ្ញផលជូនដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងបងប្អូនជនរួមជាតិ ដែលបានបូជាជីវិត និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក៏ដូចជាបងប្អូនជនរួមជាតិដែលបានរងគ្រោះបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍នោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតផងដែរ។

នៅក្នុងឱកាសនេះ ឯកឧត្តម ជា ចាន់តូ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ជា ចាន់តូ បានរំលឹកថា មានតែគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេ ជោ ហ៊ុន សែន មួយគត់ ដែលធានានូវ សុខសន្តិ ភាព សេរី ភាព លទ្ធិ ប្រជា ធិប តេយ្យ ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម នឹងធ្វើឲ្យប្រជាជនយើងរស់បានសុខដុមរមនា ហើយក៏គ្មានមានអ្វីមានតម្លៃលើសសន្តិភាពទេ ព្រោះសន្តិភាព គឺជាមូល ដ្ឋាន គ្រឹះ ដ៏ រឹងមាំបំផុតមិនអាចខ្វះបានក្នុងការកសាង និង អភិវ ឌ្ឍ ប្រទេសលើគ្រប់វិស័យ ៕ អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner