វីដេអូ៖ «ទិវាជាតិនៃការចងចាំ»

«ទិវាជាតិនៃការចងចាំ» ២០ ឧសភា ជាថ្ងៃរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលបនខ្មែរក្រហម បានប្រព្រឹត្តមកលើប្រជាជនខ្មែរ។ ប្រជាជនខ្មែរស្លូតត្រង់ជាង៣លាននាក់ បានស្លាប់ដោយការជម្លៀសដោយបង្ខំ ទារុណកម្ម បង្អត់អាហារ បង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការ និងអំពើអមនុស្សធម៌ផ្សេងៗទៀត។ សករាជដ៏ខ្មៅងងឹតនេះ មានត្រឹមរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ ដោយជំនួសមកវិញនូវទំព័រជីវិតថ្មី ស្នាមញញឹម ក្តីសង្ឃឹម សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩។ អំពើប្រល័យពូជសាសន៍ និងសង្គ្រាមគ្មានវត្តមានទៀតទេនៅកម្ពុជា គឺមានតែការអភិវឌ្ឍរីកចម្រើនបន្តទៅមុខឥតឈប់ឈរប៉ុណ្ណោះ៕

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #២០ឧសភា #ទិវានៃការចងចាំ #របបកម្ពុជាប្រជាធិបតេយ្យ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner