អ្នកណាក៏មិនអាចរារាំងដំណើរទៅមុខរបស់កម្ពុជាបានដែរនៅពេលដែលខ្មែរដើរផ្លូវត្រូវ៖
អត្ថបទដោយ៖
AMS OneMinute
របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងប្រជាធិបតេយ្យដែលមានវិន័យស្របតាមគុណតម្លៃអាស៊ីនិងផ្នត់គំនិតខ្មែរ គឺជាគ្រឹះនៃនយោបាយផ្ទៃក្នុង។ ចំណែកឯនយោបាយការបរទេស”ចម្រុះពណ៌”គឺជាគ្រឹះនៃទំនាក់ទំនងអន្តរជាតិ។
ដូច្នេះ ដើម្បីបន្តដើរលើផ្លូវត្រូវនេះ ខ្មែរត្រូវនាំគ្នាកសាងប្រជាធិបតេយ្យមួយជារបស់ខ្មែរ ស្របនឹងសង្គមខ្មែរ ត្រូវនឹងផ្នត់គំនិតខ្មែរ ពោលគឺ ត្រូវកាត់មួកប្រជាធិបតេយ្យដែលនាំចូលពីលោកខាងលិចដើម្បីតម្រូវតាមក្បាលខ្មែរពីព្រោះគេមិនអាចយកបេតុងមកចាក់លើក្បាលខ្មែរឲ្យធំត្រូវនឹងទំហំប្រជាធិបតេយ្យលោកខាងលិចបានទេ។
✍🏼 ប៉ែន បូណា
#ams1minute