ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរខ្លាំងណាស់ ហើយលោកអ្នករំពឹងថានឹងទទួលបានភាពជោគជ័យធំ ឬដែលនឹងទទួលផលចំណេញទ្វេរគុណនៅល្ងាចនេះ។ ទន្ទឹមនឹងនេះ លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរការងារដែលមិនរំពឹងទុក ប៉ុន្តែមិនបាច់ត្រូវព្រួយបារម្ភទេ ពីព្រោះការផ្លាស់បប្តូរនោះនឹងទទួលបានទិន្នផលល្អប្រសើរណាស់។ ហេតុដូច្នេះ សូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញគំនិតរបស់ខ្លួន ឬដាក់ចេញនូវគម្រោងផែនការដែលអ្នកបានរៀបចំ ពីព្រោះអ្នកនឹងមិនជួបប្រទះបញ្ហាអ្វីឡើយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការរបស់អ្នកពឹងផ្អែកទាំងស្រុងនឹងគម្រោងផែនការ ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីដោយគ្មានគម្រោង នោះហានិភ័យអាចនឹងកើតឡើង ហើយក៏អាចបង្ករអស្ថេរភាពដល់អាជីពយ៉ាងខ្លាំងដែរ។ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់ ការនិយាយចរចារឿងមិនប្រយោជន៍ គួរកុំចំណាយពេលអី។​ ក្នុងអនាគតដ៏ខ្លីនេះ លោកអ្នកអាចនឹងទទួលបានផលតាមបំណងប្រាថ្នាគ្រប់យ៉ាង ដូច្នេះសូមប្រឹងប្រែងបន្ថែម។ ចំពោះបញ្ហា​ និងមនុស្សដែលតែងរំខានការងាររបស់អ្នក គឺកុំបារម្ភខ្លាំង ចំណាយពេលគិតគូរតាមធម្មតាសិន ពីព្រោះវាគ្មានអ្វីធំដុំទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងពេលនេះល្អជាមធ្យម។ ការងារនានានឹងដំណើរការទៅជាធម្មតា ប៉ុន្តែបញ្ហាតូចតាចមួយចំនួនក៏កើតឡើងផងដែរ ប៉ុន្តែកុំបារម្ភអ្វី ពីព្រោះមិនធ្ងន់ធ្ងរ ហើយអ្នកអាចដោះស្រាយបាន។ អ្វីដែលអ្នកត្រូវជៀសវាង គឺការសង្ស័យនឹងសមត្ថភាពខ្លួនឯង។ ដោយឡែក បើទោះអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក្តី ប៉ុន្តែត្រូវចំណាយពេលធ្វើកំណែទម្រង់គម្រោងផែនការការងារជាថ្មីទើបកាន់តែប្រសើរ។ សម្រាប់ការធើ្វទំនាក់ទំនង ប្រហែលជាមិនទាន់ទទួលបានផលល្អទេ ដូច្នេះមិនចាំបាច់រំពឹងខ្លាំងពេកទេ។ រក្សាភាពស្ងៀមស្ងាត់ ហើយរំពឹងមើលស្ថានការណ៍។

ឆ្នាំថោះ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ លាភសំណាងក្នុងថ្ងៃនេះឡើងខ្ពស់ណាស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការនានា ហើយឆ្លើយតបដោយសុទិដ្ឋិនិយម។ ចំពោះរឿងរ៉ាងផ្សេងៗដែលកើតឡើង ហើយមិនទាក់ទងការងារ គឺមិនគួរយកចិត្តទុកដាក់ កុំចំណាយពេលឥតប្រយោជន៍។ ថ្ងៃនេះអារម្មណ៍លោកអ្នកអាចប្រែប្រួល ឬរសាប់រសល់បន្តិច ដូច្នេះកុំធ្វើអ្វីដែលខ្លួនមិនច្បាស់ ឬសុំការពិភាក្សាទើបមានសុវត្ថិភាព។ ដោយឡែក រឿងអវិជ្ជមានកុំទៅខ្វល់ខ្វាយឡើយ សូមជឿទុកចិត្តលើខ្លួនឯង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះផ្តល់ឲ្យអ្នកនូវលទ្ធភាពសម្រេចការងារដោយជោគជ័យ។ ប៉ុន្តែក៏សូមមានការប្រុងប្រយ័ត្ន ពីព្រោះភាពជោគជ័យនេះហាក់ស្ថិតក្នុងទីតាំងដែលមិនមានភាពប្រាកដប្រជាក្នុងរយៈពេលវែងនោះទេ។ ដូច្នេះសូមលោកអ្នកកែប្រែវិធីសាស្រ្តប្រតិបត្តិការ។ លើសពីនេះសូមមានការអត់ធ្មត់ និងកុំនិយាយច្រើនឥតប្រយោជន៍។ ដោយឡែក ប្រសិនបើអ្នកកែប្រែស្ថានភាពរូបរាងកាយរបស់អ្នក ដោយរៀបចំខ្លួនឲ្យបានស្រស់ស្អាតនោះលោកអ្នកអាចនឹងទទួលបានទំនុកចិត្តបន្ថែមក្នុងការដោះស្រាយបញ្ហា និងធ្វើទំនាក់ទំនង។ អ្វីដែលអ្នកគួររំលឹកដាស់តឿនខ្លួនក្នុងពេលនេះ គឺភាពវិជ្ជមានជានិច្ច។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានអំណោយផលក្នុងពាណិជ្ជកម្ម ក៏ប៉ុន្តែក៏មិនទាន់ជាថ្ងៃដែលគួរឲ្យរីករាយបំផុតនោះទេ ពីព្រោះបញ្ហាតូចតាចនៅប្រាកដក្បែរអ្នកនៅឡើយ។ លោកអ្នកអាចមានបញ្ហាតិចតួចផ្នែកហិរញ្ញវត្ថុ ប៉ុន្តែកុំមានភាពតានតឹងខ្លាំងពេក ពីព្រោះស្ថានភាពនេះនឹងទទួលបានការជ្រោមជ្រែងពីមនុស្សក្នុងក្រុមការងារ ឬដៃគូអាជីវកម្ម។ ដោយឡែក សូមរក្សាជំហ៊ានថ្ងៃនេះឲ្យល្មម ការប្រញាប់ប្រញាលខ្លាំងពេក មិនសូវទទួលបានផលល្អទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត លោកអ្នកមានមនុស្សគាំទ្រ និងជួយទំនុកចម្រុងជាច្រើន។ សូមរក្សាចិត្តគំនិតល្អសមរម្យជានិច្ច កុំវាយតម្លៃស្ថានការណ៍ ស្តាប់មតិយោបល់មនុស្សនៅជុំវិញខ្លួនដោយភាពវៃឆ្លាត។ ត្រូវថ្លឹងថ្លែងពាក្យសំដី ពីព្រោះលោកអ្នកមានអ្នកច្រណែនឈ្នានីស ។ ថ្ងៃនេះលោកអ្នកអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួលប្រសិនបើបញ្ឈប់ការយាយីខ្លួនឯង ទាំងនោះគឺការសង្ស័យនានាដែលមិនចាំបាច់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីទទួលបានភាពជោគជ័យខ្លាំងណាស់។ ចំណែកសំណាងក្នុងថ្ងៃនេះទាក់ទងនឹងកំរិតហិរញ្ញវត្ថុ។ ក្រៅពីនេះលោកអ្នកមានលទ្ធភាពពេញទំហឹងក្នុងការធ្វើការចរចាការងារធំជាមួយថ្នាក់លើ ឬដើម្បីបង្កើតអាជីវកម្មថ្មីៗ។  ពាក្យសំដីរបស់អ្នកនឹងក្លាយជាកូនសោរនៃភាពជោគជ័យ ដូច្នេះសូមប្រើប្រាស់ពេលថ្ងៃនេះបង្ហាញចេញគំនិតយោបល់របស់អ្នក។ កំហុសដែលអាចកើតឡើយក្នុងពេលនេះ គឺភាពអសកម្មរបស់អ្នក ដូច្នេះសូមព្យាយាមគ្រប់គ្រងឲ្យបានល្អ។ 

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារផ្សេងៗ និងអាជីវកម្មរបស់លោកអ្នកដំណើរការទៅយ៉ាងរលូន លោកអ្នកអាចនឹងទទួលបានដំណឹងល្អក្នុងរវាងពេលព្រឹក។ ទន្ទឹមនឹងនេះ សូមបង្កើនទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ប៉ុន្តែកុំបញ្ចេញយោបល់ដោយងាយ ត្រូវមើលស្ថានការណ៍។ សូមរក្សាជម្លាតពីបញ្ហានានា ហើយក៏ត្រូវរៀនគ្រប់គ្រង ឬភ្លេចបញ្ហារិះគន់មួយចំនួនដែលគ្មានប្រយោជន៍សម្រាប់ការងាររបស់អ្នក។ ដោយឡែក សូមកែប្រែការតុបតែង ពីព្រោះលោកអ្នកកំពុងទទួលបានឳកាសល្អក្នុងការប្រឈមនឹងបរិស្ថានជុំវិញខ្លួន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការ និងអាជីវកម្ម ហាក់មានផលរំខាន ដូច្នេះចូរមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហា។ ប្រសិនបើអ្នកមិនអាចដោះស្រាយបាន ត្រូវសុំជំនួយជាបន្ទាន់ កុំទុក ឬបន្តធ្វើឡើយ ពីព្រោះលោកអ្នកអាចទទួលបានការខាតបង់ដោយងាយក្នុងថ្ងៃនេះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អធ្វើការជាមួយឯកសារនោះទេ។ ដូច្នេះត្រូវយកចិត្តទុកដាក់រាល់ពត៌មាននានា។ អ្វីដែលអ្នកគួរជៀសវាង គឺការបាត់បង់ជំនឿចិត្ត និងត្រូវចេះពិភាក្សាវែកញែកការងារតូចធំដោយគំនិតសុទិដ្ឋិនិយម។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងរបរអាជីវកម្មតូចធំ នឹងទទួលផ្លែផ្លាយ៉ាងត្រចេះត្រចង់ ហើយគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ។ ថ្ងែនេះ គួរបញ្ចេញសមត្ថភាពឲ្យអស់ ព្រោះជាឳកាសចាប់យកកិច្ចការងារធំ តែត្រូវធ្វើយ៉ាងណាប្រតិបត្តការតាមគំរោង និងទុកចិត្តអ្វីដែលអ្នកបង្ហាញចេញ។ ត្រូវតែមានគម្រោងទប់ស្កាត់ភាពអវិជ្ជមានដែលនឹងអាចកើតឡើងដោយមិនអាចកំណត់បាន។  អ្នកគួរបោះបង់ចោលរឿងតូចតាចគ្មានប្រយោជន៍ និងព្យាយាមធ្វើកិច្ចការមួយៗឲ្យចប់ កុំទុកបណ្តោយទៅជាមន្ទិលទៅថ្ងៃបន្ទាប់។ 

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកអាចសម្រេចគ្រប់បំណងប្រាថ្នា និងក្តីស្រមៃដែលអ្នកបានគ្រងទុក។ ដូច្នេះប្រសិនបើអ្នកមានលទ្ធភាពបណ្តាក់ទុន បង្កើតការងារថ្មី ឬបង្ហាញគម្រោងការងារ ឬដំណើរការជីវិតផ្ទាល់ខ្លួន នឹងទទួលបានជោគជ័យទាំងអស់។ ប៉ុន្តែកុំវាយតម្លៃភាពជោគជ័យលឿនពេក។ សូមព្យាយាមបន្ថែម ក្នុងការគ្រប់គ្រងស្ថានភាពការងាររបស់អ្នក ហើយក៏មិនត្រូវមានភាពអាក់អន់អ្វីឡើយ ពីព្រោះអ្នកអាចកែប្រែស្ថានការណ៍ដ៏អាក្រក់នានាបានដោយងាយស្រួល។

ចំណាំៈ

ឆ្នាំទាំង៥ ជូត ថោះ មមែច កុរ រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner