សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាព ជារបស់យើងទាំងអស់គ្នា មិនមែនជាសត្រូវអ្នកណាទាំងអស់
ព្រះសីហនុ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់, ទស្សនាពិព័រណ៌សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាសមិទ្ធផលកើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សន្តិភាព មិនមែនជាសត្រូវអ្នកណាទាំងអស់ ប៉ុន្តែសន្តិភាព គឺជារបស់យើងទាំងអស់គ្នា ហើយមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលអាចការពារសន្តិភាពបានគង់វង្ស។
សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមការពារសន្តិភាពឱ្យបានគង់វង្ស។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ដែរថា នៅពេលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា អ្វីដែលប្រាកដមួយនោះ គឺប្រជាពលរដ្ឋទាំងអស់ មិនបាច់រត់លូនក្រាបដោយសង្រ្គាមនោះទេ ពោលគឺយើងមានសន្តិភាពនៅក្នុងដៃយើង៕ ដោយ ៖ ស៊ូ វណ្ណលុក ,វេង លឹមហួត ,សួង ពិសិដ្ឋ