ការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមថា មានករណីចាប់ក្មេងៗ ឬការចាប់ក្មេងវះក្រលៀន គឺជាព័ត៌មាន ក្លែងក្លាយ
ភ្នំពេញ៖ ចំពោះ ការផ្សព្វផ្សាយនៅ លើគេហទំព័រ ហ្វេសប៊ុក មួយ ចំនួន នាពេល ថ្មី ៗ នេះ ថា មានករណីចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀននោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមាហាផ្ទៃ បានថ្លែង បញ្ជាក់ឱ្យដឹងនាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៣ម្សិលមិញ នេះ ថា៖ គឺជាព័ត៌មានមិនពិត បង្កើតឡើង ដោយ ក្រុម ជន អាក្រក់ ប្រឆាំងរាជរដ្ឋាភិបាល មានបំណងបំពុលសង្គម។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជម្រាបជូនសាធារណ ជន ជ្រាប ថានាពេ ល កន្លង ទៅ នេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បាន ចុះ ផ្សាយ ព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ។
តាមសេចក្ដីក្នុងហ្វេសប៊ុកនាយកដ្ឋានដដែល បានសង្កត់ធ្ងន់ថា ៖ «បន្ទាប់ពី ទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជា លទ្ធផល កំណត់ បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើត ឡើង ដោយ ក្រុម ដែល មាន និន្នាការ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុង ប្រមូល ភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់»។
ជាមួយគ្នានោះ នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា សង្ឃឹមថា មហាជន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តា កុំបន្ត ចែក ចាយ ព័ត៌ មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្ក អសន្តិសុខ សង្គម ផ្សេងៗ៕ដោយ ៖ ភារ៉ា និងប៊ុនធី