ការនាំចេញរបស់កូរ៉េខាងត្បូងធ្លាក់ចុះ១៦.១ភាគរយ ក្នុងរយៈពេល២០ថ្ងៃដំបូងនៃខែឧសភានេះ

សេអ៊ូល៖ ទិន្នន័យពីការិយាល័យគយរបស់កូរ៉េខាងត្បូង បានបង្ហាញថា ការនាំចេញរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ១៦.១ភាគរយ បើធៀបនឹងឆ្នាំមុន មកនៅត្រឹម៣២.៤៤ពាន់លានដុល្លារ នៅក្នុងរយៈពេល២០ថ្ងៃដំបូងនៃខែឧសភា ឆ្នាំ២០២៣។

ការិយាល័យគយរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា ការនាំចេញរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ១៦.១ភាគរយ ស្របពេលដែលការនាំចូលក៏បានធ្លាក់ចុះ១៥.៣ភាគរយ មកនៅត្រឹម៣៦.៧៥ពាន់លានដុល្លារ ក្នុងរយៈពេល២០ថ្ងៃដំបូងនៃខែឧសភានេះ ដោយបានចាក់បញ្ចូលទៅក្នុងឱនភាពពាណិជ្ជកម្មដល់៤.៣១ពាន់លានដុល្លារ។

ការនាំចេញរបស់កូរ៉េខាងត្បូងបានបន្តធ្លាក់ចុះចាប់តាំងពីខែតុលាឆ្នាំមុន ចំពេលមានតម្រូវការសកលធ្លាក់ចុះ សម្រាប់បន្ទះឈីបដែលផលិតក្នុងស្រុក។ ចំណែកការនាំចេញគ្រឿងអេឡិចត្រូនិកបានធ្លាក់ចុះ៣៥.៥ភាគរយ ក្នុងអំឡុងពេលពីថ្ងៃទី០១ ដល់ទី២០ ខែឧសភា បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយរក្សានិន្នាការធ្លាក់ចុះចាប់តាំងពីខែសីហាឆ្នាំមុន។

រីឯការនាំចេញទៅក្រៅប្រទេសសម្រាប់ផលិតផលប្រេង, គ្រឿងម៉ាស៊ីន និងកុំព្យូទ័របានធ្លាក់ចុះស្ទើរទ្វេដង ប៉ុន្តែការនាំចេញរថយន្តបានកើនឡើង៥៤.៧ភាគរយ។
ដោយឡែកការនាំចូលប្រេងឆៅ, ឧស្ម័នធម្មជាតិ និងធ្យូងថ្មបានធ្លាក់ចុះក្នុងតួលេខទ្វេដងក្នុងរយៈពេល២០ថ្ងៃដំបូងនៃខែឧសភានេះ ដោយផលិតផលប្រេង និងឧបករណ៍បន្ទះឈីបធ្លាក់ចុះជាង២០ភាគរយ។ សមតុល្យពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានស្ថិតនៅក្នុងពណ៌ក្រហម ចាប់តាំងពីខែមីនាឆ្នាំមុន ចំពេលដែលការនាំចេញបន្តធ្លាក់ចុះ៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner