ឯកឧត្តម ខ្វៃ អាទិត្យា៖ គណបក្សប្រជាជនកម្ពុជា កើតឡើងដោយប្រជាជន ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជន និងរួមគ្នាអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាមួយប្រជាជន

អត្ថបទដោយ៖
ជឹម ភារ៉ា

ខេត្តត្បូងឃ្មុំ ៖ គណបក្សប្រជាជនកម្ពុជា មានប្រវត្តិកើតឡើង ដោយប្រជាគណបក្សប្រជាជនកម្ពុជា កើតឡើងដោយប្រជាជន ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជន និងរួមគ្នាអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាមួយប្រជាជន នេះជាការលើកឡើង របស់ឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងឱកាសជួបសំនេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា មកពីភូមិព្រះធាតុកណ្តាល និងភូមិព្រះធាតុថ្មដា នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃ អាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម បានបន្ថែមថា កន្លងទៅនេះ ប្រជាពលរដ្ឋទាំងអស់គ្នាបានរស់នៅជាមួយសុខសន្តិភាព ដែលកើតចេញពីការប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិ នៃរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឆ្នាំជាបន្តបន្ទាប់ទៀត គម្រោងផែនការអភិវឌ្ឍជាច្រើនទៀត នឹងត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ បន្ថែមលើសមិទ្ធផល ដែលបាននិងកំពុងទទួលផលកើតចេញ ពីការរួមចំណែក របស់ក្រុមការងារ ដែលបានគិតគូរនិងដោះស្រាយនូវរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងឃុំព្រះធាតុទាំងមូល។ ឯកឧត្តម បានបញ្ជាក់ថា ការចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺដើម្បីថែរក្សាសុខសន្តិភាព និងបរិយាកាសការងារ ក៏ដូចជាការ លើកកម្ពស់ជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមអនុប្រធានក្រុមការងារ បានសង្កត់ធ្ងន់ថា ក្នុងឃុំព្រះធាតុ មានការអភិវឌ្ឍច្រើនណាស់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព ផ្លូវ អណ្តូងទឹក វត្តអារាម និងការគិតគូរដោះស្រាយទុក្ខលំបាក ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលទាំងអស់នេះ គឺជាមោទនភាពបំផុត របស់ក្រុមការងារ ដែលបានរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ ហើយក្រុមការងារដែលចុះជួយមូលដ្ឋានទាំងអស់ ក៏មានបំណងចង់ឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត និងចង់ឃើញប្រជាពលរដ្ឋ ទទួលបាននូវសេចក្តីសុខ ភាពសម្បូរ៍សប្បាយរីករាយ និងសុភមង្គលគ្រប់ក្រុមគ្រួសារ។

ដូច្នេះ ដើម្បីធានាឱ្យបាននូវការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យរីកចម្រើនថែមទៀត សូមអញ្ជើញទៅទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់កុំបីខាន ៕

ដោយ / ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner