ឥណ្ឌាចេញការព្រមានពីរលកកម្តៅវាយប្រហាររដ្ឋចំនួន៧

ញូវដែលី៖ មន្រ្តីឥណ្ឌា នៅថ្ងៃទី២១ ខែឧសភា បានឱ្យដឹងថា នាយកដ្ឋានឧតុនិយមឥណ្ឌាបានចេញសេចក្តីជូនដំណឹង អំពីរលកកម្តៅដ៏ខ្ពស់នៅក្នុងរដ្ឋចំនួន៧។

នាយកដ្ឋានឧតុនិយមឥណ្ឌា បានឱ្យដឹងថា រលកកម្តៅក្តៅខ្លាំងអាចនឹងកើតមាននៅក្នុងតំបន់មួយចំនួននៃរដ្ឋ Uttar Pradesh និង Gangetic West Bengal, Jharkhand, South Haryana, West Rajasthan, Chhattisgarh និងភាគខាងជើង Madhya Pradesh។

អាកាសធាតុក្តៅ និងប៉ះពាល់ដល់សុខភាព ត្រូវបានគេរំពឹងថា នឹងកើតមានឡើងនៅក្នុងរដ្ឋ Odisha ក្នុងអំឡុងពេល៥ថ្ងៃបន្ទាប់ ក៏ដូចជាតំបន់ Konkan, រដ្ឋ Andhra Pradesh, Tamil Nadu និង Kerala រហូតដល់ថ្ងៃចន្ទទី២២ ខែឧសភា ឆ្នាំ២០២៣។

ស្របពេលដែលអាកាសធាតុក្តៅនារដូវក្តៅនៅតែបន្តគ្របដណ្ដប់លើរដ្ឋមួយចំនួននោះ ប្រជាជនឥណ្ឌាជាច្រើនបាននាំគ្នាទៅហាងការ៉េម និងហាងលក់ភេសជ្ជៈត្រជាក់ៗ ដើម្បីទិញបរិភោគការពារសុខភាពពីផលប៉ះពាល់ដោយសាររលកកម្តៅ។

សូមរម្លឹកថា នៅថ្ងៃទី១៩ ខែឧសភាកន្លងមកនេះ សីតុណ្ហភាពអតិបរិមា គឺស្ថិតនៅក្នុងចន្លោះពី៤០ ទៅ ៤២អង្សាសេ គ្របដណ្តប់លើផ្នែកជាច្រើននៃរដ្ឋ Rajasthan, Madhya Pradesh, Chhattisgarh, Marathwada, Vidarbha, Telangana និងផ្នែកខ្លះនៃរដ្ឋ Gujarat, East Uttar Pradesh, Bihar, Jharkhand, Madhya Maharashtra, Andhra Pradesh និងOdisha៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner