NASA ជ្រើសយកក្រុមហ៊ុន Blue Origin ឱ្យសង់យានចុះចតនៅឋានព្រះចន្ទ

វ៉ាស៊ីនតោន៖ អង្គការអវកាសអាមេរិក NASA បានប្រកាសថា ក្រុមហ៊ុន Blue Origin របស់កំពូលមហាសេដ្ឋីពិភពលោក Jeff Bezos បានឈ្នះការដេញថ្លៃ ក្នុងការសង់យានចុះចតនៅឋានព្រះចន្ទ សម្រាប់បេសកកម្ម Artemis ៥ ដែលគ្រោងនឹងបញ្ជូនអវកាសយានិក NASA ទៅកាន់ឋានព្រះចន្ទនៅឆ្នាំ២០២៩។

ប្រធានអង្គការ NASA លោក Bill Nelson បាននិយាយថា កិច្ចព្រមព្រៀងនេះ គឺជាភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ហើយវាជាវិធីសាស្រ្តថ្មី ដែលអាចនាំពួកយើងទៅកាន់ឋានព្រះចន្ទ។

លោក Nelson បានបញ្ជាក់យ៉ាងដូច្នេះថា ថ្ងៃនេះ អង្គការ NASA សូមប្រកាសថា Blue Origin និងដៃគូ Lockheed Martin, Draper, Boeing, Astrobotic និង Honeybee Robotics នឹងសាងសង់ប្រព័ន្ធចុះចតរបស់មនុស្ស ដើម្បីបញ្ជូនអវកាសយានិក NASA ទៅកាន់ផ្ទៃព្រះចន្ទ។

លោក Nelson បន្ថែមថា សម្រាប់បេសកកម្ម Artemis 5 គ្រាប់រ៉ុក្កែត SLS របស់ NASA នឹងត្រូវបាញ់បង្ហោះ ដើម្បីនាំយកអវកាសយានិក៤នាក់ទៅកាន់គន្លងព្រះចន្ទ តាមរយៈយានអវកាស Orion៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner