ក្រុមការងារគណបក្ស នៃភូមិទាំង១១ នៃសង្កាត់ផ្សារថ្មី១ ត្រូវប្រកាន់ជំហរ បម្រើប្រជាជនស្មោះត្រង់ និងមិនរើសឣើង
ភ្នំពេញ ៖ ឯ.ឧ ណុប ចាន់ណារិន្ទ បានសុំឲ្យប្រធានក្រុមបក្សភូមិទាំង១១ ក្នុងសង្កាត់ផ្សារថ្មី១ ទាំងឣស់ ត្រូវប្រកាន់ខ្ជាប់នូវ២ចំណុចសំខាន់ ដែលជាសារធាតុពិតរបស់គណបក្សប្រជាជនកម្ពុជា គឺ :
១-ត្រូវពង្រឹងការឣនុវត្តឣំពើល្ឣ និងបម្រើសេវាសាធារណ:ជូនប្រជាជនឲ្យបានទាន់ពេល ។
២-មិនត្រូវរើសឣើង ឬលាបពណ៌ ចំពោះប្រជាជនក្នុងមូលដ្ឋានដែលមាននិន្នាការនយោបាយផ្សេងគ្នា ឬជាតិសាសន៍ខុសគ្នានោះឡើយ ។
ឯ.ឧ ណុប ចាន់ណារិន្ទ បានរំលឹកពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ថា គណក្សប្រជាជនកម្ពុជា គឺកើតចេញប្រជាជន និងបម្រើប្រជាជន ដោយស្មោះ ។
សន្តិភាពដែលកើតមាននាពេលប៉ុន្មានទសវត្សមកនេះ គឺដោយសារប្រមុខដឹកនាំគណបក្សប្រជាជនកម្ពជា បានយកជីវិតទៅប្តូរដើម្បីបុព្វហេតុជាតិ និងប្រជាជនគ្រប់រូប គ្រប់និន្នាការនយោបាយ គ្រប់ជាតិសាសន៍ ឲ្យតែរស់នៅក្រោមដំបូលផ្ទះរបស់កម្ពុជា គឺទទួលបានសេចក្តីសុខសាន្តដូចៗគ្នា ។
ការលើកឡើងនេះ ក្នុងខណ:ឯ.ឧ ណុប ចាន់ណារិន្ទ ក្រុមការងារគណ:បក្សចុះមូលដ្ឋានសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឣញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍ការងារបក្សខែឧសភា និងសម្រាប់ទិសដៅក្នុងខែមិថុនា កាលពីរសៀលថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ។




