ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៤កើត ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់ ហើយនឹងមានការគាំទ្រ និងផ្គត់ផ្គងច្រើនពីបណ្តាមនុស្សនៅជុំវិញខ្លួន។ ក្នុងវេលានេះប្រសិនបើអ្នកមានគម្រោងពិភាក្សា ឬចរចាកិច្ចការងារនោះនឹងទទួលបានទិន្នផលយ៉ាងវិជ្ជមាន ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរបានវែងឆ្ងាយ និងត្រឹមត្រូវ។ ប្រការនេះ លោកអ្នកគួរមានទំនុកចិត្តលើខ្លួន ហើយព្យាយាមប្រើប្រាស់អំណោយផលក្នុងថ្ងៃនេះឲ្យអស់លទ្ធភាព។ ដោយឡែក ក្នុងអនាគតដ៏ខ្លីនេះ លោកអ្នកអាចនឹងទទួលបានការផ្តល់ជូនដ៏ប្រសើរសម្រាប់រាល់អាជីព។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា  ភាពចំណេញ និងការភ្ញាក់ផ្អើលលើសលុបនៅមិនទាន់អាចកើតឡើងទេក្នុងវេលានេះ។ សូមប្រឹងប្រែង និងបន្តការងារដែលលោកអ្នកកំពុងអនុវត្តឲ្យបានល្អ។ រាសីថ្ងៃនេះ ធានានូវភាពរីកចម្រើនយ៉ាងខ្លាំងចំពោះអាជីពនៃក្នុងអនាគតដ៏ខ្លី។ ក្នុងរយៈថ្ងៃនេះ ប្រសិនបើអ្នកចង់ទទួលបានរីកចម្រើនខ្លាំង សូមគិតគូរពីវិធីសាស្រ្តអនុវត្តការងារ នោះបញ្ហាប្រទាក់ក្រឡាមួយចំនួននឹងបាត់បង់ទៅដោយងាយ។ ដោយឡែក សូមរក្សាចិត្ត និងអាកប្បកិរិយា ហើយធ្វើ យ៉ាងណាកុំប៉ះពាល់អ្នកដទៃ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួទលបានសញ្ញាណវិជ្ជមានចំពោះលាភសំណាងជាច្រើន អ្វីដែលសំខាន់តើលោកអ្នកមានប្រតិកម្មចំពោះលាភសំណាងទាំងនោះដោយរបៀបណាប៉ុណ្ណោះ។ ភាពអសកម្មជាច្រើនក្នុងថ្ងៃនេះ​ គឺបណ្តាលមកពីភាពឆេវឆាវ និងការប្រងើយកន្តើយរបស់អ្នកក្នុងការអនុវត្តការងារ។ ដូច្នេះប្រសិនបើអ្នកអាចកែប្រែចំណុចអវិជ្ជមានផ្ទាល់ខ្លួនបាន នោះលោកអ្នកនឹងទទួលបានលាភធំណាស។ ដោយឡែកចំពោះកិច្ចការងារនានានឹងអាចលទ្ធផលទាំងអស់ ដូច្នេះមិនគួរមានការព្រួយបារម្ភអ្វីទេ។ លើសពីនេះ លោកអ្នកក៏នឹងអាចងាយស្រួលទាក់ទាញការគាំទ្រ និងចំណាប់អារម្មណ៍ របស់អ្នកដទៃបានដែរ។

ឆ្នាំថោះ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ប៉ុន្តែភាពប្រកដប្រជាទាំងនេះទាក់ទងនឹងឥរិយារបស់អ្នក។ ថ្ងៃនេះលោកនឹងទទួលអារម្មណ៍ប្រែប្រួលលឿន ហើយហេតុការខាងក្រៅហាក់មានឥទ្ធិពលចំពោះអ្នកខ្លាំង ហេតុដុច្នេះសូមគ្រប់គ្រងអារម្មណ៍ ហើយគួរចំណាយពេលលើការងារឲ្យបានច្រើន ជាជាងចូលរួមពិភាក្សារឿងរ៉ាវមិនបានប្រយោជន៍។ នៅពេលរសៀល លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរ ឬដំណើរឆ្ងាយទាក់ទងនឹងការងារអាជីវកម្ម។ ផ្ទុយទៅវិញ ចូររក្សា ពេលវេលាបន្ថែម ព្រោះអ្នកអាចបាត់បង់ពេលវេលាខ្លះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងអាជីវកម្មរបស់អ្នកហាក់មិនទាន់អាចសម្រេចផលបានល្អប្រសើរតាមការរំពឹងទុកឡើយ។ ប្រហែលជាអ្នកគួរតែចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយត្រូវមានការប្រុងប្រយ័ត្ននៅពេលធ្វើការងារជាមួយមិត្តរួមការងារ ឬថា្នក់លើ។ ថ្ងៃនេះក្រោមឥទ្ធិពលនៃអារម្មណ៍ គឺអ្នកអាចធ្វើឲ្យមានកំហុសដែលពិបាកដោះស្រាយបាន ដូច្នេះព្យាយាមធ្វើកិច្ចការទាំងឡាយ ឬសម្រេចចិត្តយោងទៅលើពត៌មានជាក់លាក់តែប៉ុណ្ណោះ។ ក្រៅពីនេះសូមបន្តធ្វើកិច្ចការដែលមានក្នុងដៃសិន ពីព្រោះការផ្លាស់ប្តូរ និងការបណ្តាក់ទុនមិនអាចទទួលបានផលល្អប្រសើរនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ លោកអ្នកអាចសម្រេចចិត្តធ្វើកិច្ចការងារណាមួយក៏នឹងបានសម្រេចដែរ។ ហេតុដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុននានាដែលកើតឡើងក្នុងថ្ងៃនេះ។ ដោយឡែក ទំនោររាសីថ្ងៃនេះមានពាក់ព័ន្ធនឹងការងារជាក្រុមជាជាងការងារម្នាក់ឯង ដូច្នេះអ្នកគួរប្រាស្រ័យទាក់ទងឲ្យបានជិតស្និតជាមួយដៃគូជំនួញ ឬមនុស្សនៅក្នុងក្រុមការងារ។ ផ្ទុយទៅវិញ ភាពអសកម្មតូចតាចអាចកើតឡើងរវាងទំនាក់ទំនងនោះផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណាដែលអ្នកត្រូវសម្រេចចិត្តតែឯង។ ប្រសិនបើអាចធ្វើបាន ត្រូវស្វែងរកអ្នកពិភាក្សាឲ្យបានជាក់លាក់ ពីព្រោះកំហុសអាចនឹងកើតមានដោយងាយណាស់ក្នុងថ្ងៃនេះ។ ចំពោះអារម្មណ៍របស់អ្នកត្រូវតែគ្រប់គ្រងឲ្យបានល្អ មិនដូច្នេះទេជម្លោះរវាងមិត្តរួមការងារ និងថ្នាក់លើអាចកើតឡើងបាន។ ប៉ុន្តែទោះបីអ្នកអាចមានស្ថានភាពយ៉ាងនេះក្តី គឺអ្នកអាចមានលទ្ធភាពវាយតម្លៃស្ថានភាពបានត្រឹមត្រូវ និងទាញការសន្និដ្ឋានយ៉ាងសមស្របដើម្បីសម្រួលដល់កិច្ចការដែលអ្នកកំពុងតែអនុវត្ត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកមានសកម្មភាពចម្រើនលូតលាស់ណាស់ក្នុងពេលនេះ។ ក្នុងនោះដែរ ប្រសិនបើអ្នកជួប្រទះនូវភាពលំបាកមួយចំនួនសូមចងចាំថា អ្វីៗនឹងបានប្រសើរឡើងវិញក្នុងពេលដ៏ខ្លួ ហេតុដូច្នេះសូមកុំមានក្តីព្រួយបារម្ភនាំរំខានដល់អារម្មណ៍ឡើយ។ ដោយឡែកលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែមក្នុងការពិនិត្យ និងវាយតម្លៃគម្រោងការងារកន្លងមក និងត្រូវកែប្រែខ្លះឲ្យស្របនឹងស្ថានភាពបច្ចុប្បន្ន។ ក្រៅពីនេះ លោកអ្នកនឹងអាចការពារទស្សនៈ យោបល់របស់ ខ្លួនបានពេញលេញ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រទំនុកបំរុងផងដែរ។ ​លោកអ្នកអាចចាប់ផ្តើមការងារនានាទាំងធំតូច ដោយគ្មានអ្វីជាឧបស័គ្គឡើយ។​ ប្រសិនបើអ្នកជាអាជីវករ​ នោះលោកអ្នកអាចបណ្តាក់ទុនលើចលន ឬអចលនទ្រព្យបានយ៉ាងប្រសើរ។ ពេលវេលាក្នុងថ្ងៃនេះមានទំនាក់ទំនងនឹងគំនិតច្នែប្រឌិត ហេតុដូច្នេះសូមព្យាយាមដាក់ចេញរាល់ការងារដែលាពាក់ព័ន្ធនឹងការគូសវាស តែងនិពន្ធនោះនឹងកាន់តេប្រសើរណាស់។ ចូរធ្វើទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន ដើម្បីទទួលបានទំនុកចិត្ត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលវលាសមរម្យនោះទេ ពីព្រោះលោកអ្នកមានពេលវេលាច្រើនក្នុងការអនុវត្ត ហើយរាល់ពេលទាំងនោះ គឺសុទ្ធតែមានភាពវិជ្ជមាន។ លោកអ្នកអាចធ្វើការងារនានា តាមការគ្រោងទុក ប៉ុន្តែមិនត្រូវឈានជើងដោយភាពមិនប្រាកដប្រជានោះទេ។ ការជឿទុកចិត្តលើពាក្យសំដីរបស់អ្នកដទៃត្រូវមានកំរិត ហើយបើអាចសូមកុំពាក់ព័ន្ធចំពោះការងារទាំងឡាយណាដែលមិនស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ដោយឡែក លោកអ្នកនឹងទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  កិច្ចការងារទាំងឡាយរបស់អ្នកទទួលបានភាពវិជ្ជមានទាំងអស់ ដូច្នេះមិនគួរមានការព្រួយបារម្ភនោះទេ។ លោកអ្នកអាចនឹងទទួលបានការផ្លាស់ប្តូរខ្លះក្នុងរបៀបរបបប្រតិបត្តិការការងារ ប៉ុន្តែវាជារឿងធម្មតានោះទេមិនចាំបាច់ត្រូវមកតានតឹង ឬខ្វល់ខ្វាយឡើយ។ ថ្ងៃនេះប្រហែលអ្នកអាចមានការធ្វើដំណើរទាក់ទងនឹងអាជីវកម្មដែលមិនរំពឹងទុក ឬការផ្លាស់ប្តូរទីតាំងថ្មី។ ក្រៅពីនេះ លោកអ្នកនឹងទទួលបាននូវគំនិតមុតស្រួច និងភាពច្នៃប្រឌិតខ្ពស់។ ដោយឡែក លោកអ្នកក៏អាចនឹងដោះស្រាយបញ្ងាលំបាកចាស់ថ្មីបាន យ៉ាងល្អប្រសើរដែរនៅពេលនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ លើសពីនេះ លោកអ្នកអាចចាប់ផ្តើមកិច្ចការងារថ្មីបានយ៉ាងពេញទំហឹងផងក្នុងពេលនេះ។ ភាពលំបាកមួយចំនួនក្នុងថ្ងៃនេះ គឺទិន្នន័យការងារដែលមានភាពច្របូកច្របល់ ហេតុដូច្នេះប្រសិនបើអ្នកចង់ឲ្យការងារសម្រេចទៅបានរលូន សូមព្យាយាមប្រតិបត្តិការងារតែមួយទើបប្រសើរ។ សូមប្រយ័ត្នចាញ់បោកពាក្យផ្អែមល្ហែមរបស់អ្នកដទៃ ពីព្រោះ​អ្នកអាចនឹងងាយចាញ់បោកបញ្ឆោតរបស់អ្នកដទៃបានដោយងាយស្រួលណាស់។ ហេតុ នេះធ្វើយ៉ាងណាមានភាពល្អិតល្អន់បំផុត។

ចំណាំៈ

ឆ្នាំទាំង៥ ខាល ម្សាញ់ វក រកា ច រាសីឡើងខ្ពស់ត្រដែត។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner