សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាមិត្តភាពដែកថែបរវាងកម្ពុជា និងចិន មិនអាចបំបែកបានឡើយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាមិត្តភាពដែកថែបរវាងកម្ពុជា និងចិន គឺជាមិត្តភាពមួយ ដែលគ្មានអានុភាពណាអាចបំបែកបំបាក់បានឡើយ។ ប្រសាសន៍វាយតម្លៃខ្ពស់ចំពោះមិត្តភាពដែកថែបនេះ បានធ្វើឡើងនៅថ្ងៃចន្ទ ទី២២ ឧសភា ឆ្នាំ២០២៣ ក្នុងឱកាសសំណេះ សំណាលជាមួយកម្មករនិយោជិត, ការទស្សនាពិព័រណ៍សមិទ្ធផល និងការសម្ពោធរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

គម្រោងផ្លូវមួយ, ខ្សែក្រវ៉ាត់មួយ One Belt, One Road គឺជាគំនិតផ្តួចផ្តើម នៃខ្សែយុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់ចេញដោយរដ្ឋាភិបាលចិនពាក់ព័ន្ធនឹងគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅក្នុងប្រទេសចំនួន១៥០ និង៣២អង្គការអន្តរជាតិ នៅទ្វីបអឺរ៉ុប, អាស៊ី, អាស៊ីបូព៌ា, អាមេរិកឡាទីន និងទ្វីបអាហ្រ្វិក។

ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនភីង បានប្រកាសពីយុទ្ធសាស្រ្តនេះលើកដំបូងក្នុងអំឡុងពេលធ្វើទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសកាហ្សាក់ស្ថាន នៅក្នុងឆ្នាំ២០១៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាដំណើរអភិវឌ្ឍន៍ដ៏លឿនរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីគំនិត ផ្តួចផ្តើមផ្លូវនឹងខ្សែក្រវាត់របស់សាធារណរដ្ឋប្រជាមានិតចិនបានឡើយ។
យុទ្ធសាស្ត្រផ្លូវ និងខ្សែក្រវាត់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវបានរៀបចំលើកដំបូង ក្នុងរដ្ឋធានីប៉េកាំង នៃប្រទេសចិននៅថ្ងៃទី១៤ ដល់១៥ ឧសភា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំម្នាក់ ក្នុងចំណោមបណ្តាមេដឹកនាំប្រទេសចំនួន២៩ប្រទេស និងមានតំណាងពីបណ្តាប្រទេសផ្សេ ងៗចំនួនជាង១៣០ប្រទេសលើសកលលោក និងប្រមាណជាង ៧០អង្គការអន្តរជាតិថែមទៀត ដែលបានចូលរួមក្នុងវេទិកាផ្លូវ និងខ្សែក្រវាត់លើកដំបូងរបស់ប្រទេសចិននាពេលនោះ។

ads banner