ប្រទេសបូលីវីប្រកាសពីការរឹបអូសដ៏ធំបំផុត នូវស្លឹកកូការបស់ប៉េរូ

ឡាប៉េស៖ ប្រទេសបូលីវីបានរឹបអូសស្លឹកកូកា ៩,២ តោនពីប្រទេសប៉េរូ នេះបើតាមក្រសួងមហាផ្ទៃបានប្រកាស កាលពីថ្ងៃចន្ទ សប្តាហ៍នេះ។

រដ្ឋមន្ត្រីមហាផ្ទៃប្រទេសប៉េរូ លោក អេឌូ អាដូ ឌែល ខាស្ទីឡូ (Eduardo del Castillo) បាននិយាយថា កញ្ចប់ផ្ទុកស្លឹកកូកា សរុបចំនួន ៧៩៥កញ្ចប់ ត្រូវបានរកឃើញដោយប៉ូលីស នៅក្នុងឡានដឹកទំនិញ អំឡុងពេលបងង្ក្រាបនៅលើផ្លូវមួយ ក្នុងតំបន់ជួរភ្នំ អែនដេស (Andes)។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបាននិយាយថា ដោយសង្កត់ធ្ងន់ថា នេះគឺជាការរឹបអូសដ៏ធំបំផុតមួយ នៃប្រភេទ ស្លឹកកូកា នេះ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅពាក់កណ្តាលសប្តាហ៍មុន ប៉ុន្តែមិនត្រូវបានប្រកាសជាផ្លូវការទេ រហូតដល់ថ្ងៃច័ន្ទ ទី២២ ខែឧសភា ទើបប្រកាស។

លោករដ្ឋមន្ត្រី បានអះអាងថា ស្លឹកទាំងនេះត្រូវបានបម្រុងទុកសម្រាប់ការជួញដូរគ្រឿងញៀន និងការលក់ខុសច្បាប់របស់ពួកគេ នៅក្នុងទឹកដីបូលីវី។ បូលីវីបាននិយាយម្តងហើយម្តងទៀតថា វាជាស្ពានសម្រាប់កូកាអ៊ីនប៉េរូទៅកាន់ប្រទេសប្រេស៊ីល និងប្រទេសដទៃទៀត ប៉ុន្តែចំនួនស្លឹកកូកាដ៏ច្រើនដែលរឹបអូសពីប្រទេសប៉េរូគឺមិនធម្មតាទេ។

យោងតាមគណៈកម្មការជាតិរបស់ប្រទេសប៉េរូសម្រាប់ការអភិវឌ្ឍន៍ និងការរស់នៅដោយគ្មានគ្រឿងញៀនបានឲ្យដឹងថា ការដាំដុះកូកានៅក្នុងប្រទេសប៉េរូ បានឈានដល់ ៨០៣៨១ ហិកតាក្នុងឆ្នាំ ២០២១ ហើយត្រឹម ១០% ត្រូវបានប្រើសម្រាប់គោលបំណងស្របច្បាប់។

យោងតាមអង្គការសហប្រជាជាតិ ប្រទេសប៉េរូគឺជាប្រទេសមួយក្នុងចំណោមប្រទេសផលិតកូកា និងកូកាអ៊ីនដ៏សំខាន់ រួមជាមួយនឹងប្រទេសកូឡុំប៊ី និងបូលីវី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner