រដ្ឋផ្លរីដានឹងហាមឃាត់ការជួលកម្មករដែលគ្មានឯកសារ

ផ្លរីដា៖ អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បានចុះហត្ថលេខាលើអ្វីដែលលោកហៅថា ជាច្បាប់ប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីរារាំងក្រុមកម្មករដែលគ្មានឯកសារ ចូលធ្វើការនៅរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិកមួយនេះ។

ចាប់ពីថ្ងៃទី០១ ខែកក្កដាតទៅ អាជីវកម្មដែលមាននិយោជិត២៥នាក់ ឬច្រើនជាងនេះ នឹងត្រូវតម្រូវឱ្យប្រើប្រាស់ប្រព័ន្ធ E-Verify របស់សហព័ន្ធ ដើម្បីពិនិត្យមើលស្ថានភាពស្របច្បាប់របស់និយោជិតថ្មីទាំងអស់។

រដ្ឋផ្លរីដាដែលជារដ្ឋមានប្រជាជនច្រើនជាងគេលំដាប់ទី៣ របស់សហរដ្ឋអាមេរិក ជាមួយនឹងប្រជាជនចំនួន២២.២លាននាក់ ហើយប្រជាជន៧៧២.០០០នាក់ក្នុងចំនោមពួកគេ គឺជាជនចំណាកស្រុកដែលគ្មានឯកសារ។ ពួកគេភាគច្រើនធ្វើការក្នុងវិស័យសំខាន់ៗរបស់សេដ្ឋកិច្ចរដ្ឋ ដូចជាកសិកម្ម សំណង់ និងបដិសណ្ឋារកិច្ច។
នេះបើយោងតាមវិទ្យាស្ថានគោលនយោបាយអន្តោប្រវេសន៍។

បើតាមវិទ្យាស្ថានគោលនយោបាយរដ្ឋផ្លរីដា សេដ្ឋកិច្ចរបស់រដ្ឋអាចធ្លាក់ចុះ១២.៦ពាន់លានដុល្លារ ឬ១.១ភាគរយ ប្រសិនបើកម្មករដែលគ្មានឯកសារទាំងអស់ត្រូវបានបញ្ឈប់ពីការងារ។ ជាងនេះទៅទៀត រដ្ឋផ្លរីដាក៏នឹងប្រឈមមុខនូវការខាតបង់ចំណូលពន្ធរដ្ឋ និងកាត់បន្ថយសកម្មភាពសេដ្ឋកិច្ចទាំងមូលផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner