ដោយសារបញ្ហាបច្ចេកទេស កម្ពុជាធ្វើមិនបានល្អ ក្នុងថ្ងៃទី១ នៃព្រឹត្តការណ៍ Asia Cross Country Rally ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

រថយន្តប្រណាំងរបស់កម្ពុជាទាំង២ ធ្វើមិនបានល្អ ដោយសារបញ្ហាបច្ចេកទេស ក្នុងថ្ងៃទី១ នៃព្រឹត្តការណ៍ Asia Cross Country Rally ២០១៩ លើចម្ងាយផ្លូវជាង៤០០ គីឡូម៉ែត្រ ចេញដំណើរពីទីក្រុងប៉ាតាយ៉ា ទៅកាន់ខេត្តស្រះកែវ នឹងបន្តទៅ សាណាមឆៃ កេត ។ ទាក់ទងនឹងកាប្រណាំង កីឡាករ សោម សុកុសល បានបញ្ជាក់ថា ការបើកបរ និងការបង្ហាញផ្លូវពីជំនួយការ មិនមានបញ្ហាអ្វីនោះ ទេ ប៉ុន្តែនៅសល់តែ២គីឡូម៉ែត្រ បើជាកង់រថយន្តត្រូវបែក។

 រីឯជំនួយការបើកបរ កីឡាករ វង្ស គីមហួត ក៏បានបញ្ជាក់ដែរថា ផ្លូវថ្ងៃនេះមានការវង្វេងច្រើន តែយើងធ្វើបានល្អគ្រាន់តែមាន បញ្ហាបន្តិចបន្តួច៤ទៅ៥គីឡូម៉ែត្រដំបូង ដោយសារតែគ្មានពេលវេលាច្រើនសម្រាប់ហ្វឹកហាត់។ កីឡាករ ហូ សិទ្ធគុណ និងជំនួយការបើកបរ២រូប បើកបររថយន្តលេខ១០៧ បានឲ្យដឹងថា ផ្លូវប្រណាំងមិនជាបញ្ហាទេ  តែបញ្ហាបច្ចេកទេសបានធ្វើឲ្យ យើងបាត់បង់ពិន្ទុច្រើន ដោយសាររថយន្តដាច់ខ្ចៅបាឡុងរហូតដល់ទៅ៣ដង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ។
 សូមបញ្ជាក់ថា សម្រាប់ថ្ងៃប្រណាំងទី២ ក្រុមរថយន្តប្រណាំង និងម៉ូតូ នឹងត្រូវប្រណាំងលើចម្ងាយផ្លូវសរុប ៥៩៦.៣៤ គីឡូម៉ែត្រ ចេញពី ណាខនណាយ៉ុក ឆ្ពោះទៅ កំផែងពេជ្រ៕ម.ន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner