វិទ្យាល័យព្រះមុនីវង្សធ្វើការបូកសរុបលទ្ធផលការ ងារនិងចែករង្វាន់ជ័យលាភីដល់សិស្សពូកែចំណា ត់ថ្នាក់ប្រចាំសាលាឆ្នាំសិក្សា២០១៨-២០១៩ទាំ ងកម្រិតថ្នាក់ខេត្ត ថ្នាក់ជាតិ និងអន្តរជាតិ

អត្ថបទដោយ៖
Kien Sereyvuth

 សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នេះ សិស្ស ដែលមានចំណាត់ថ្នាក់ល្អ ប្រចាំឆ្នាំសិក្សា២០១៩ ក្នុងវិទ្យាល័យព្រះមុនីវង្សឆ្នាំនេះ មានចំនួនសរុប
២១២នាក់ ក្នុងនោះជាស្ត្រីមានចំនួន១២៧នាក់។ហើយសិស្សដែលជាប់ចំណាត់ថ្នាក់លេខ១ គឺមានចំនួន៧៣នាក់(ស្រី៤២នាក់)។សិស្សចំណាត់ថ្នាក់លេខ២ ចំនួន៦៩នាក់(ស្រី៣៨នាក់)។សិស្សចំ ណាត់ថ្នាក់លេខ៣ចំនួន៧០នាក់(ស្រី៤៧នាក់)។ហើយសិស្សទាំងនេះ និងត្រូវទទួលរង្វាន់ជ័យលាភីនៅថ្ងៃនេះក្រោមវត្តមានជាអធិបតីពីលោកជំទាវ ស៊ុ ចិន្តា អភិបាលរងខេត្ត និងជាតំណាងឯ.ឧ ងួន
រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងកាលពីចុងសប្តាហ៍កន្លងទៅនេះ។

    តាមការគូសបញ្ជាក់ពីលោក អេង ភីរុណ នាយ កវិទ្យាល័យព្រះមុនីវង្ស បានឲ្យដឹងថា៖ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នេះ សិស្សទទួលបាននូវ
ចំណាត់ថ្នាក់និទ្ទេសល្អ ចំនួន១.១១០នាក់ គឺស្មើនិង២៨,១៨%។សិស្សនិទ្ទេសល្អបង្គួរ ចំនួន ១.៨៨៥នាក់ ស្មើនិង៤៧,៨៦%។សិស្សនិទ្ទេសមធ្យម
ចំនួន៨២៩នាក់ ស្មើនិង២១,០៥%។និងសិស្សនិទ្ទេសខ្សោយ ចំនួន១១៤នាក់ ស្មើនិង២,៨៩%។

      តាមរយៈនៃលទ្ធផលក្នុងការសិក្សានេះ លោកនាយកសាលា និង តំណាងលោកគ្រូ អ្នកគ្រូ បុគ្គ លិកសិក្សានៃវិទ្យាល័យព្រះមុនីវង្ស បានថ្លែងថា៖
រាល់សកម្មភាពបង្រៀនប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ បានជម្រុញឲ្យការយល់ដឹងរបស់សិស្សានុសិស្សកាន់តែមានកម្រឹតនឹងក្លាយជាធនធានមួ យដ៏មានសារៈសំខាន់សម្រាប់កសាងប្រទេសជាតិ ហើយវិធីសាស្ត្រ នូវក្នុងការបង្ហាត់បង្រៀនសិស្សគឺអនុវត្តទៅតាមគោលវិធីសិស្សមជ្ឈមណ្ឌល ដូចជា៖ឲ្យសិស្សចេះធ្វើការជាក្រុម ឲ្យសិស្សធ្វើការជាលក្ខណៈបុគ្គល រួមទាំងឲ្យចេះប្រើនូវបំណិនទាំង៤ ក្នុងការសិក្សា ដូចជា៖ ការស្តាប់, ការគិត, ការសួរ  និងការសរសេរ កត់ត្រា ជាដើម…។ល។

    លោកជំទាវអភិបាលរងខេត្តបាត់ដំបង ស៊ុ ចិន្តា​ បានថ្លែងក្នុងពិធីនេះថា៖ ការបណ្ដុះបណ្តាល នូវមូលធនបញ្ញាដល់ យុវជន យុវតី សិស្សានុសិស្ស គឺជាការរួមចំណែក ក្នុងការលើកកម្ពស់គុណភាពក្នុងវិស័យ៉អប់រំនៃព្រះរាជាណាចក្រកម្ពុជាហើយក៏ ជាការឆ្លើយតបនិងទឹសស្លោកលើកឡើងថា៖ យុវជនគឺជាសសរទ្រូងនៃប្រទេសជាតិ។ លោកជំទាវអភិបាលរងក៏បានថ្លែងទៀតថា៖ការប្រកាន់យកនូវក្រមសិលធម៌ មនសិការវិជ្ជាជីវៈ និងឆន្ទៈរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀនសិស្ស និងទិស ដៅពិតប្រាកដរបស់ខ្លួន ក្នុងការជួយជម្រុញដល់ការកសាងនូវធនធានមនុស្ស ឲ្យមានចំណេះដឹង មានសិលធម៌ មានគុណធម៌ និងមានចំណេះធ្វើនិងមុខជំនាញ ពិតប្រាកដដើម្បីជួយជម្រុញដល់សិស្សានុសិស្ស ឲ្យមានសមត្ថភាពនិងលទ្ធភាពក្នុងការប្រកួតប្រជែងទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ។

      លោកជំទាវ ស៊ុ ចិន្តា អភិបាលរងខេត្តបាត់ដំ បង បានថ្លែងសង្កត់ធ្ងន់ដោយបានក្រើនរំលឹកទៅ ដល់សិស្សានុសិស្សទាំងអស់ថាការទទួលបាននូវជ័យលាភីសិស្សពូកែនិងចំណាត់ថ្នាក់ល្អ គឺជាល ទ្ធផលចេញមកពីការខិតខំសិក្សា ពុះពារនូវគ្រប់ឧបសគ្គរបស់ក្មួយៗដើម្បីត្រងត្រាប់ស្ដាប់ការអប់រំទូន្មានប្រៀនប្រដៅពីលោកនាយកសាលា លោក គ្រូ អ្នកគ្រូ ដែលមានបទពិសោធខ្ពស់ក្នុងការផ្ដល់នូវចំណេះដឹងពុទ្ធិដ៏ពិតប្រាកដ ក្នុងការអប់រំសិលធម៌ និង គុណធម៌ ដល់សិស្សានុសិស្ស៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner