សម្តេចតេជោ ហ៊ុន សែន រំលឹកពីការឡើងកាន់អំណាចដោយបាតដៃទទេ និងមានរបួសទៀត ខុសពីមេដឹកនាំប្រទេសនានា ឡើងកាន់អំណាចស្រួល ហើយមានស្រាប់

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការឡើងកាន់អំណាចរបស់សម្តេចមានការពិបាកពោល គឺបាតដៃទទេដែលខុសពីប្រធានាធិបតីបណ្តាប្រទេសមួយចំនួនឡើងកាន់អំណាច ស្រាប់តែដាក់គោលនយោបាយអនុវត្តតែប៉ុណ្ណោះ។

សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ទៅកាន់បណ្តារាជ/រដ្ឋទូត ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាថាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីរបស់អស់លោកឡើងកាន់អំណាចមានភាពងាយស្រួលណាស់ ពីព្រោះអ្វីៗដែលឡើងកាន់អំណាច គឺមានទាំងអស់ ។ ចំណែកឯសម្តេចតេជោ វិញ បានចាប់ផ្តើមពីទីក្រុងភ្នំពេញមានមនុស្សតែ៧០នាក់រស់នៅ ហើយរហូតដល់ឆ្នាំ២០០៤ ហើយអគារដែលខ្ពស់ជាងគេ មានតែ៧ជាន់ប៉ុណ្ណោះ ហើយមានតែមួយគត់។ តែឥឡូវនេះគ្រាន់តែមន្ទីរពេទ្យកាល់ម៉ែត មានដល់១២ជាន់។

សម្ដេចបញ្ជាក់ថា ខ្ញុំមិនមែនអួតអស់លោកអ្នកទេ តែគ្រាន់តែចង់បង្ហាញអស់លោកអ្នកដឹង។ នាយករដ្ឋមន្ត្រី ប្រធានាធិបតីរបស់អស់លោកអ្នក ស្រួលពេកហើយ គ្រាន់តែឡើងកាន់អំណាចមានស្រាប់ គ្រាន់តែដាក់ចេញគោលនយោបាយអនុវត្តទៅ ។ ឯពួកខ្ញុំនេះ ចាប់ផ្តើមដោយដៃម្ចាងទប់ខ្មែរក្រហមកុំឲ្យមកវិញ ហើយដៃម្ចាងអភិវឌ្ឍន៍ ។ ខ្ញុំចាត់ទុកថា អភិវឌ្ឍន៍ចាប់ពីចំណុចសូន្យ ឬបាតដៃរបួសទៀតដោយត្រូវគេដាក់ទណ្ឌកម្ម ប៉ុន្តែយើងខ្ញុំខិតខំតោងធ្វើយ៉ាងម៉េចឲ្យរស់ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner