សិក្ខាកាមដែលជាគ្រូឧទ្ទេសវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៤៥នាក់ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ICT

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ ៖ សិក្ខាកាមចំនួន ៤៥នាក់ដែលជាគ្រូឧទ្ទេសបង្រៀននៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT អាយស៊ីធី: Information and Communication Technology)ពីអ្នកជំនាញដែលជាគ្រូឧទ្ទេសមកពីប្រទេស ជប៉ុន សឹង្ហបុរី ហ្វីលីពីន ថៃនិងប្រទេសម៉ាឡេស៊ីដែលមានរយៈពេល៣ថ្ងៃ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

លោកសាស្រ្ដចារ្យបណ្ឌិត KOH KOON TECK ប្រធានក្រុមប្រឹក្សាអាស៊ាននៃអប់រំកាយ និងកីឡា បានមានប្រសាសន៍លើកឡើងថា បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍បានដើរតួនាទីសំខាន់ខ្លាំងណាស់សម្រាប់ការបង្រៀននៅប្រទេសក្នុងតំបន់អាស៊ាន ព្រោះ ICT អាយស៊ីធី ជាសារអេឡិចត្រូនិចមួយដែលជួយ និងជាឧបករណ៍ដែលអាចធ្វើការទំនាក់ទំនងគ្នាបាន។ ជាក់ស្តែងនៅពេលដែលប្រទេសជួបវិបត្តិជំងឺកូវីដ១៩ ICT មានគុណតម្លៃបំផុតអាចជួយឲ្យគ្រូបង្រៀនបន្តការងារក្នុងការបង្រៀនបាន បើទោះបីសិត្ថក្នុងបរិបទមិនអាចជួបសិស្សបង្រៀនដោយផ្ទាល់ក៏ដោយ មានន័យថា គ្រូអាចប្រើជំនាញ ICT បង្រៀនតាមប្រព័ន្ធអនឡាញ ។

ប្រធានក្រុមប្រឹក្សាអាស៊ានអប់រំកាយ និងកីឡា បានបញ្ជាក់ទៀតថា ពិតណាស់ ICT មិនមែនមានតម្រូវការតែនៅក្នុងតំបន់អាស៊ាននោះទេ ពោលនៅទូទាំងពិភពលោកតម្រូវការប្រើប្រាស់ ICT ទាំងអស់ ព្រោះយើងតម្រូវប្រើប្រាស់តាមបរិបទនៃការវិវឌ្ឍនៃការប្រែប្រួលរបស់ពិភពលោក។ ដូច្នោះហើយ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាដែលគ្រោងវិវឌ្ឍទៅជាគ្រឹះស្ថានឧត្តមសិក្សាចាំបាច់ត្រូវទទួលយកនូវជំនាញ ICT ដើម្បីប្រើប្រាស់ក្នុងការទទួលបាននូវព័ត៌មានផ្សេងៗសម្រាប់ការប្រើប្រាស់ ICT ពីបណ្តាប្រទេសអាស៊ាន ដើម្បីបង្កើនផែនការសកម្មភាពក្នុងការកែលម្អការបង្រៀននៅថ្នាក់រៀននៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយប្រើ ICT។

លោកសាស្រ្ដាចារ្យបណ្ឌិត KOH KOON TECK ក្នុងនាមជាអ្នកជំនាញមួយរូប លោកយល់ឃើញថា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាកំពុងតែចាប់ផ្តើមនូវការគំនិតផ្តួចផ្តើមដ៏ត្រឹមត្រូវមួយឆ្ពោះទៅរកគុណភាពការបង្រៀននាថ្ងៃខាងមុខទៀតជាការប្រើប្រាស់ ICT ព្រោះវាជាបរិបទថ្មីនិងជាតម្រូវការសំខាន់ដែលជាទស្សនៈវិស័យដ៏វែងឆ្ងាយសម្រាប់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

លោកស្រី វ៉ិត គីមហាន សិក្ខាកាមមួយរូបដែលបានចូលរួមក្នុងសិក្ខាសាលានេះបានឲ្យដឹងដែរថា ICTពិតជាមានសារៈសខាន់ខ្លាំងណាស់ ព្រោះវាអាចប្រើប្រាស់ក្នុងការបង្រៀន និងការផ្ទុកនូវបណ្តុំព័ត៌មានដែលធ្វើឲ្យចំនេញពេលវេលា។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីអំពីការបំប៉នគ្រូឧទ្ទេស បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍(ICT អាយស៊ីធី )ត្រូវបានរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសដែលមានរយៈពេល៣ថ្ងៃចាប់ ពីថ្ងៃទី១៩. ២០ និង២២ ឧសភា ២០២៣ មានសិក្ខាកាមដែលជាគ្រូឧទ្ទេសក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាសរុប៤៥នាក់ បង្រៀនដោយ គ្រូឧទ្ទេសមកពីប្រទេសជប៉ុន សឹង្ហបុរី ថៃ ហ្វីលីពីន និងម៉ាឡេស៊ី៕

អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner