បាក់អគារក្នុងសាលារៀន ស្លាប់មនុស្ស ៧នាក់រួមទាំងសិស្ស នៅថៃ

បាងកក៖ សាលាថៃបញ្ជាឲ្យពិនិត្យអគារទូទាំងប្រទេស បន្ទាប់ពីមនុស្ស៧នាក់ស្លាប់ ក្នុងការបាក់ដំបូលអគារ។ ក្រសួងអប់រំថៃបានបញ្ជាឱ្យត្រួតពិនិត្យអគារសិក្សាទូទាំងប្រទេស បន្ទាប់ពីមនុស្ស ៧ នាក់ រួមទាំងសិស្ស ៤ នាក់បានស្លាប់បាត់បង់ជីវិត នៅពេលដែលដំបូលបាក់រលំអគារ អំឡុងពេលមានខ្យល់ព្យុះ នៅសាលា «វត្តនឿនពោធិ» ក្នុងខេត្ត Phichit។

ដំបូលបានធ្លាក់ចុះអំឡុងពេលមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឱ្យសិស្សជាច្រើននាក់ដែលកំពុងលេង នៅលើទីលានកីឡាបើកចំហ ខាងក្រោម។ មនុស្ស១៨ នាក់ ក្នុងនោះ សិស្ស ១៥ នាក់និងអាណាព្យាបាល ៣ នាក់ក៏បានរងរបួសនៅក្នុងឧបទ្ទវហេតុ ដែលបានកើតឡើង កាលពីថ្ងៃចន្ទ សប្តាហ៍នេះ។

លោក Atthaphon Sangkhawasee លេខាធិការអចិន្ត្រៃយ៍ក្រសួងអប់រំបាននិយាយថា អ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកចំនួនបី គឺ Sam Ngam, Wachirabaramee និង Phichit។

ក្រសួងបានប្រគល់ប្រាក់សំណងដំបូងចំនួន ១០.០០០ បាតដល់គ្រួសារអ្នកស្លាប់ និងពី ៣.០០០ ទៅ ៥.០០០ បាតដល់អ្នករងរបួស។ លោកបានបន្ថែមថា សិស្ស និងបុគ្គលិកដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុនេះ ក៏ត្រូវបានផ្តល់សំណងតាមរយៈគោលនយោបាយធានារ៉ាប់រងអាយុជីវិតរបស់សាលាផងដែរ។

លោក Atthaphon បាននិយាយថា ក្រសួងបានបង្កើតគណៈកម្មាធិការមួយ ដើម្បីស្វែងរកមូលហេតុនៃឧបទ្ទវហេតុនេះ ហើយរំពឹងថា នឹងមានលទ្ធផលនៅក្នុងសប្តាហ៍នេះ។ ជាមួយគ្នានេះ ក៏បានណែនាំដល់មន្ត្រីជំនាញ ឱ្យចុះពិនិត្យ សុវត្ថិភាព រចនាសម្ព័ន្ធសំណង់ នៅតាមសាលារៀនទាំងអស់ផងដែរ។

លោក Atthaphon បន្តថា អគារណាដែលប្រើជាយូរមកហើយ ឬមិនបានតាមស្តង់ដារនឹងត្រូវវាយកម្ទេចចោល ដើម្បីធានាសុវត្ថិភាព។ លោកក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ និងបានសន្យាថា ក្រសួងនឹងរឹតបន្តឹងវិធានការសុវត្ថិភាពដល់សិស្សានុសិស្ស និងបុគ្គលិកសាលា៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner